CamNews

ព័ត៌មានជាតិ 

រថភ្លើងបុក រថយន្ត ដឹកអ្នកដំណើរ របួសធ្ងន់ស្រាល ១៦នាក់ នៅស្រុកកណ្តាលស្ទឹង

កណ្តាល៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់លើកំណាត់ផ្លូវជាតិ លេខ៣ រវាងរថភ្លើង បុកនិងរថយន្តតួរីស
បណ្តាលឲ្យអ្នកដំណើរក្នុងរថយន្តដេកដួល រដូករណែលពេញផ្លូវកាលពីម៉ោង ៧ និង១៩នាទី
ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ នៅភូមិព្រៃទទឹង ឃុំត្រពាំង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បណ្តាលឲ្យអ្នក
ដំណើរ១៦នាក់ រងរបួស ក្នុងនោះ ៥នាក់រងរបួសធ្ងន់។

សមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា នៅវេលាម៉ោងកើតហេតុខាងលើរថយន្ត តួរីសដឹកអ្នកដំណើរ
ពាក់ស្លាកលេខ  ភ្នំពេញ 2Q-5303 បានដឹកអ្នកដំណើរចេញ ពីរាជធានីភ្នំពេញ។ លុះដល់ចំណុច
កើតហេតុ កន្លែងឆ្លងកាត់ផ្លូវរថ ភ្លើង ក៏ត្រូវរថភ្លើងដែលកំពុងធ្វើដំណើរទៅខេត្តព្រះសីហនុ បុករថ
យន្តចំពាក់កណ្តាល អូសរហូតដល់ ៥-៦ម៉ែត្រ បណ្តាលឲ្យដួលសន្លប់រដូករណែលពេញផ្លូវ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តសង្រ្គោះជាច្រើនគ្រឿង បានទៅដឹក
យកមកសង្រ្គោះ ភ្លាមៗ តាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញផងដែរ។ តែរហូតដល់ព្រឹកថ្ងៃទី
១៦ ខែមិថុនា ឆ្នាំ២០១៣ មិនទាន់ មានរបាយការណ៍ថា មានជនរងគ្រោះណាម្នាក់ ទទួលគ្រោះ
ថ្នាក់ដល់អាយុជីវិតនោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ