CamNews

តារា 

បុរសសង្ហាដែលមិនសូវមានរឿងអាស្រូវ លោក Boy Pakorn ពេលនេះ ចេញមុខបកស្រាយរឿងសង្សារចាស់

តារាថៃ ៖ តារាសម្តែងរូបសង្ហាដែលមិនសូវមានរឿងអាស្រូវ លោក Pakorn Chatborirak ហៅ Boy Pakorn ពេលនេះ ចេញមុខបកស្រាយរឿងសង្សារចាស់គឺនាង Jarinporn Joonkiat ដែលមានពាក្យចចាមអារាមថា អ្នកទាំង ២ បានសម្រេចចិត្តត្រូវគ្នាវិញក្រោយពីថតរូបផ្អែមល្អែមជាមួយគ្នាជាច្រើនសន្លឹក ។ 

បើយោងតាមគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក Boy Pakorn ការពិតលោកនិងនាង Jarinporn មិនបានត្រូវគ្នាដូចពាក្យចចាមអារាមនោះទេ ហើយចំណែករូបថតផ្អែមល្អែមជាមួយគ្នាជាច្រើនសន្លឹកទាំងនោះគឺគ្រាន់តែជារូបចាស់ៗដែលអ្នកទាំង ២ បានថតកាលពីពេលនៅស្រលាញ់គ្នាប៉ុណ្ណោះទេ ពេលនេះអ្នកទាំង ២ មានសិទ្ធិត្រឹមតែជាមិត្តធម្មតាទេ ចំណែករឿងស្នេហាគឺមិនអាចដូចកាលពីមុនបានឡើយ ។ 

ហើយកាលពីថ្ងៃទី ១០ ខែកញ្ញានេះ លោក Boy Pakorn បានចេញមុខផ្តល់កិច្ចសម្ភាស៍ដោយផ្ទាល់ថា ក្នុងនាមគាត់គឺជាសមីខ្លួនផ្ទាល់សូមបញ្ជាក់ថា គាត់និងនាង Jarinporn បានត្រឹមតែជាមិត្ត គ្មានអ្វីលើសពីនឹងទៀតទេ ព្រោះគ្រប់យ៉ាងត្រូវបានបញ្ចប់សព្វគ្រប់អស់ហើយ ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook