ភ្នំពេញ ៖ លោកស្រី សួង សុវណ្ណរាសី អនុប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងចារកម្ម នៃអង្គភាពប្រឆាំង អំពើពុករលួយ បានទទួលមរណភាព កាលពីម៉ោង ២និង១០នាទីយប់ឈានចូល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នេះ នៅឯមន្ទីរពេទ្យបំរុងរ៉ាត់ នាទីក្រុងបាងកកប្រទេសថៃ។
តាមការប្រកាសរបស់ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ នៅលើបណ្តាញ សង្គម Facebook បានឱ្យដឹងថា លោកស្រី សួង សុវណ្ណរាសី បានទទួលមរណភាព ដោយរោគាពាធ។
លោក ឱម យ៉ិនទៀង បានសម្តែងការសោកស្តាយជាខ្លាំង ហើយលោកបានចាត់តាំងឱ្យរៀបចំគណៈកម្មការមួយ ដើម្បីសហការជាមួយ ក្រុមគ្រួសារសព រៀបចំពិធីបុណ្យតាមប្រពៃណី ហើយចំពោះលោកផ្ទាល់ លោកបាន ស្ម័គ្រចិត្តធ្វើជាអ្នកសរសេរវិយោគថា អំពីលោកស្រី សួង សុវណ្ណរាសី ផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល