CamNews

ព័ត៌មានជាតិ 

ចាប់មន្ដ្រីពន្ធនាគារ និងស្រីស្នេហ៍ចូលផ្ទះសំណាក់ រស្មីអង្គរ ជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន

កណ្ដាល  ៖ កម្លាំងសមត្ថកិច្ច បានចុះ បង្ក្រាបនិងចាប់ខ្លួន មន្ដ្រីពន្ធនាគារខេត្ដ កណ្ដាល ពីរនាក់ និងស្ដ្រី ម្នាក់ទៀត អាចជា ស្រីស្នេហ៍ នៅក្នុងបន្ទប់លេខ២ ផ្ទះសំណាក់ រស្មីអង្គរ ភូមិ សង្កាត់ កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្ដកណ្ដាល កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះស៊ិន មីដា អាយុ២៧ឆ្នាំ រស់នៅភូមិសង្កាត់តាក្ដុល ក្រុងតាខ្មៅ មានមុខរបរជាមន្ដ្រីពន្ធនាគារ ខេត្ដ ទី២ ឈ្មោះជួន រតនា អាយុ២៣ ឆ្នាំ រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល មុខរបរជាមន្ដ្រី ពន្ធនាគារ ខេត្ដកណ្ដាល និងទី៣ ឈ្មោះឱប ទិតសុផាន់ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅ ភូមិក្រពើហា សង្កាត់ព្រែក ឫស្សី ក្រុងតាខ្មៅ មុខរបរជាបុគ្គលិកក្លឹបសប្បាយសប្បាយ ស្ថិតនៅខណ្ឌមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការចាប់ខ្លួន ដកហូតបានម្ស៉ៅក្រាម ពណ៌ស មួយកញ្ចប់ ជញ្ជីងថ្លឹងមួយ ទូរស័ព្ទ ៣គ្រឿង វិទ្យុទាក់ទងមួយគ្រឿង ម៉ូតូ១ គ្រឿង និងសម្ភារ ឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត ។

តាមសមត្ថកិច្ច នៅវេលាម៉ោងកើតហេតុ ជនសង្ស័យទាំង៣នាក់ បានចូលដេកក្នុងបន្ទប់ផ្ទះសំណាក់ ពេលនោះ ដោយមានការសង្ស័យ ម្ចាស់ផ្ទះសំណាក់ បានរាយការណ៍ទៅសមត្ថកិច្ច ចុះមកបង្ក្រាប ជាក់ស្ដែង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP