CamNews

តារា 

តារាចម្រៀង Singapore ថើបទ្រូងរបស់ស្រីរាំកំដរ នៅលើឆាក


Lin Jun Jie (JJ Lin) ឬឈ្មោះអង់គ្លេស Wayne Lin កើតឆ្នាំ១៩៨១ គឺជាតារាចម្រៀង
ដ៏ល្បីនៅប្រទេសសឹង្ហបូរី ហើយបានគេចាត់ទុកជា Jay Chou របស់ Singapore។
ប៉ុន្តែកាសែត Stomp របស់ Singapore ទើបនឹងផ្សព្វផ្សាយរូបភាពរបស់តារាចម្រៀង
JJ Lin ថើបលើដើមទ្រូងរបស់នាងរាំកំដរនៅលើឆាក។



ក្នុងរាត្រីប្រគុំតន្រ្តីកាលពីថ្ងៃទី១ខែមេសា ក្រៅពីការថើបលើបបូរមាត់របស់អ្នករាំឈ្មោះ
Lina គាត់ក៏ដាក់ក្បាលលើទ្រូងហើយក៏ថើបលើទ្រូងរបស់ស្រីស្អាតនេះដែរ។

ក្រៅពីនេះតារាចម្រៀងរូបនេះក៏មានសកម្មភាពស្និទ្ធស្នាល​ចំពោះតារាចម្រៀង
Elva Hsiao ដែរ។


ទស្សនិកជនរបស់ Stomp មានការអត្ថាធិប្បាយអំពីអំពើរបស់ JJ Lin ថាវាប្រហែល
យតិភាពពេក ហើយវាមិនមែនជានិមិត្តរូបល្អ សំរាប់អ្នកចូលចិត្តគាត់ ដែលភាគច្រើន
គឺយុវជន យុវនារី។

Tags: