CamNews

តារា 

តើស្ថានភាពជម្ងឺរបស់ ខេមរៈ ស្រីពៅ យ៉ាងម៉េចទៅហើយ ក្រោយពីបាត់មុខពីវិស័យសិល្បៈជិត ២ ឆ្នាំ?

ព័ត៌មានកំសាន្ត ៖ មួយរយៈកន្លងនៃការបាត់វត្តមានរបស់ ខេមរៈ ស្រីពៅ ពីវិស័យសិល្បៈ គេគត់សម្គាល់ឃើញមានលេចឮព័ត៌មានអាស្រូវជាច្រើនកើតឡើងចំពោះនាងជាហូរហែថា មូលហេតុដែលបណ្តាលឲ្យនាងបាត់មុខពីសិល្បៈនេះ ដោយសារនាងមានជំងឺប្រតិកម្មស្បែកធ្ងន់ធ្ងរ និង មានព័ត៌មានរសើបមួយទៀតថានាងកំពុងមានស្នេហាលួចលាក់នឹងអ្នកធំម្នាក់ ហើយសំងំលាក់ខ្លួននៅប្រទេសថៃឯណោះ ។

ជាមួយព័ត៌មានចចាមអារ៉ាមទាក់ទងនឹងរឿងរ៉ាវទាំងអស់នេះដែរ ខាងសាច់ញាតិរបស់តារាចម្រៀង ខេមរៈ ស្រីពៅ គឺលោក ខេមរៈ សិរីមន្ត ជាបងប្រុសក៏បានចេញមុខច្រានចោលជារឿយៗដែរថា ជាព័ត៌មានមិនពិត ។ ទាក់ទងនឹងព័ត៌មានថាប្អូនស្រីមានជំងឺគឺលោកទទួលស្គាល់ ប៉ុន្តែមិនមែនជាជំងឺដែលគេបានលើកឡើងទេ ដោយលោកធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ខេមរៈ ស្រីពៅ គ្រាន់តែមានជំងឺបំពង់ក និង ក្រពះប៉ុណ្ណោះ ។

ជាមួយកំដៅព័ត៌មានឆេះងំនៅពេលនោះ ខេមរៈ ស្រីពៅ ហាក់បានឲ្យដំរុយខ្លះៗតាមរយៈបណ្តាញសង្គម ដោយពាក្យ Comment ខ្លីឆ្លើយតបមកកាន់អ្នកគាំទ្រ ប៉ុន្តែត្រូវស្ងាត់ទៅវិញ ។

រាប់មកទល់ពេលនេះជិត ២ ឆ្នាំកន្លងផុតទៅហើយដែលចម្រៀង ខេមរៈ ស្រីពៅ បានបាត់មុខពីវិស័យសិល្បៈ រីឯស្ថានភាពជម្ងឺរបស់នាងនៅតែស្ថិតក្នុងការព្រួយបារម្ភយ៉ាងខ្លាំងព្រោះ មហាជននៅមិនទាន់បានឃើញបានមុខតារាចម្រៀងរូបនេះចេញជាសាធារណៈនៅឡើយទេ ដូច្នេះហើយទើបក្រុមអ្នកគាំទ្រជាច្រើននៅតែបារម្ភអំពីស្ថានភាពជម្ងឺរបស់នាង ៕







ដោយ ៖ គន្ធា