ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងកញ្ញា ឈិន មុនី្ននាថ ហៅលីនី ដែលកំពុងតែទទួលបានការគាំទ្រពីប្រិយមិត្ត ក្រោយពីបានបង្ហាញនូវសមត្ថភាពដ៏ល្អនៅក្នុងការសម្តែងរឿង ‘សិសិរដូវ’ ក្នុងផលិតកម្មរស្មីហង្សមាស ធ្វើឲ្យនាងមានគេស្គាល់កាន់តែច្រើនឡើង។
ក្រោយការងារសិល្បៈបានជោគជ័យ គេសង្កេតឃើញថា តារាស្រីរូបនេះកាន់តែមានរូបសម្រស់ស្រស់ស្អាត។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កញ្ញា ឈិន មុន្នីនាថ បានគ្រងឈុតបែបប្រពៃណីបុរាណខ្មែរ ដែលធ្វើឱ្យសម្រស់របស់នាងកាន់តែស្រស់ស្អាតប្លែកភ្នែក និងស័ក្ដិសមជានារីខ្មែរពិតៗ ។
ការតុបតែងស្អិតស្អាងរាងកាយ ជាមួយនឹងឈុតសម្លៀកបំពាក់បែបប្រពៃណីជាលើកដំបូងរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់នាងស្ទើរតែគ្រប់គ្នា៕
អត្ថបទ៖ ចំរើន