CamNews

កំសាន្ត 

រំភើបជំនួស! តារាសម្ដែង Bella Ranee និងផលិតករភាពយន្ដម្នាក់ នឹងទទួលពានរង្វាន់ពិសេស នៅប្រទេសជប៉ុន

ផលិតករខ្សែភាពយន្ដថៃអ្នកនាង Nong Arunosha និងតារាសម្ដែងកញ្ញា Bella Ranee  នឹងទទួលពានរង្វាន់ពិសេស នៅឯប្រទេសជប៉ុន នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ។



ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កញ្ញា Bella Ranee បាននិយាយថា៖” ឆ្នាំនេះ ខ្សែភាពយន្ដរឿង “បុព្វេសន្និវាស” ទទួលបានពាន់រង្វាន់ពីទឹកដៃផលិត ដឹកនាំ និងការសម្ដែង។ នោះគឺជា ពានរង្វាន់ពិសេសមួយ ដែលនឹងផ្ដល់ជូនដល់សមិទ្ធិផលនៃខ្សែភាពយន្ដបរទេសមួយនេះ។ នាងខ្ញុំត្រេកអរខ្លាំងណាស់ សម្រាប់ស្ថានីយ៍ទូរទស្សន៍ Thai TV3 P’Nong និងក្រុមផលិតកម្មភាពយន្ដ”។



ដោយសារតែខ្សែភាពយន្ដរឿង “បុព្វេសន្និវាស” ទទួលបានប្រជាប្រិយភាពខ្លាំង ផលិតករអ្នកនាង Nong Arunosha និងខំផលិតភាពយន្ដនេះបណ្ដុំទី ២ ។ នាពេលចុងក្រោយនេះ អ្នកស្រីផលិតករ បានបញ្ជាក់ថា លោក Pope Thanawat និង កញ្ញា Bella Ranee និងក្លាយជាតួសម្ដែងប្រុស និងតួសម្ដែងស្រីឈានមុខគេយ៉ាងពិតប្រាកដ ៕



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates