CamNews

កំសាន្ត 

កញ្ញា Mai Davika និង Baifern Pimchanok កើនប្រជាប្រិយភាពខ្លាំង នៅឆ្នាំនេះ

កញ្ញា Mai Davika និងកញ្ញា Baifern Pimchanok បន្ដកើនប្រជាប្រិយភាពខ្លាំង នៅឆ្នាំ ២០២១ នេះ ។

កញ្ញា Mai Davika



កាលពីឆ្នាំ ២០២០ កញ្ញា Mai Davika គឺជាកំពូលតារាម្នាក់ ក្នុងចំណោម ​៣ នាក់ ដែលមានអ្នក Follow ច្រើនបំផុត នៅបណ្ដាញ Instagram ។ នាង មានអ្នកតាមដាម(Followers) ១២.៣ លាននាក់ នៅចុងឆ្នាំ ២០២០ ។ បច្ចុប្បន្ន នាងជាប់ចំណាត់ថ្នាក់លេខ ២ នៅលើតារាងនៃតារាស្រីថៃ ដែលមានអ្នកតាមដានច្រើនបំផុត លើបណ្ដាញ Instagram ។ បច្ចុប្បន្ន នាងមានអ្នក Follow ចំនួន 14,175,686 នាក់ នៅលើបណ្ដាញ Instagram ផ្លូវការរបស់នាង ។

កញ្ញា Baifern Pimchanok



កាលពីឆ្នាំមុន កញ្ញា Baifern Pimchanok ប្រមូលបានអ្នក Follower ចំនួន 8,208,507 នាក់ ។ ឆ្នាំនេះ Instagram ផ្លូវការរបស់នាង មានអ្នក Followers ចំនួន 8,709,353 នាក់ ។ ជាលទ្ធផល តារាស្រីរូបនេះ ជាប់ចំណាត់ថ្នាក់លេខ១០​ នៅលើតារាង ក្នុងចំណោមតារាស្រីថៃ ដែលមានអ្នក Follow ច្រើនបំផុត នៅលើបណ្ដាញ Instagram ។ ខ្សែភាពយន្ដភាគថ្មីរបស់នាងរឿង “46 Days” កំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ GMM 25 និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាខ្លាំង ។ អបអរសាទរ ចំពោះតារាស្រីទាំងពីររូបនេះ សម្រាប់ជោគជ័យដ៏អស្ចារ្យរបស់ពួកគេ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate