CamNews

តារា 

ម្តាយសម្រស់មិនសូវបាន តែកូនស្រីវិញមុខស្អាតដូចទេពអប្សរ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងជើងចាស់ នៅប្រចាំថៃដែលមានកេរ្តិ៍ឈ្មោះល្បីតាំងពីឆ្នាំយូរលង់ណាស់មកហើយ ពេលនេះមានអាយុដល់ទៅ ៤៣ ឆ្នាំ ។​ ប៉ុន្តែបើនិយាយអំពីរូបសម្រស់នៅតែក្មេងជាងវ័យដដែល ចំណែកឯអ្នកមិនស្គាល់គាត់វិញប្រហែលជាមិនអាចទាយអាយុរបស់នាងបានឡើយ ។ 

អ្នកស្រី Kwanrudee បានបាត់មុខមាត់អស់មួយរយៈពេលទៅហើយពីក្នុងរង្វង់សិល្បៈ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុពិតប្រាកដណាមួយឲ្យក្រុមអ្នកគាំទ្របានដឹងឡើយ ។ ហើយពេលនេះអ្នកនាងបានលេចមុខសារជាថ្មីម្តងទៀត ក្រោយពីត្រូវបានកូនស្រីដែលមានសម្រស់ស្រស់ស្អាតដូចជាទេព្យអប្សរ បានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់អ្នកស្រីឡើងវិញ ។ 

គួរបញ្ជាក់ឲ្យដឹងថា កូនស្រីរបស់នាង ជាក្មេងស្រីម្នាក់ ត្រូវបានអ្នកនិយមលេងអិនធឺណិតនិយាយថា មានមុខមាត់ស្រស់ស្អាតដូច កូនកាត់ និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយអ្វីដែលពិសេសនោះគឺ ពេលនេះនាងបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Chulalongkorn ថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ sanook បានឲ្យដឹងថា កូនស្រីរបស់តារាសម្តែងជើងចាស់ម្នាក់នេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយត្រូវបានបែកធ្លាយការពិតតាមរយៈគណនី Instagram ថា អ្នកស្រី Kwanrudee មានកូនស្រីស្រស់ស្អាត និងឆ្លាតបែបនេះ ។ 

ក្រោយពីបានដំណឹងនេះ អ្នកស្រី Kwanrudee និងកូនស្រី ក៍ត្រូវបានគេអញ្ជើញឲ្យថតទស្សនាវដ្តីមួយ ព្រោះម៉ាក់ និងកូនអ្នកទាំង ២ ពិតជាសាកសមជាដៃគូដែលអាចថតឲ្យទស្សនាវដ្តីបានយ៉ាងល្អឥតខ្ចោះ ។
នៅចាំអីទៀតបើចង់ដឹងថា ម៉ាក់ និងកូនអ្នកទាំង ២ ស្រស់ស្អាតប៉ុណ្ណោះនោះ ទៅទស្សនានៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕









ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook

Tags: Kwanrudee