CamNews

ភាពយន្ត 

ដំណើរផ្សងព្រេងលើលំហអាកាសជាមួយ Brad Pitt នៅក្នុងខ្សែភាពយន្តថ្មី Ad Astra (មានវីដេអូ)

ខ្សែភាពយន្តបែបវិទ្យាសាស្ត្រជាច្រើនបានចេញនៅក្នុងឆ្នាំ២០១៩ នេះ តែដោយឡែក “Ad Astra” ជាខ្សែភាពយន្តបែប sci-fi មួយក្នុងចំណោមនោះដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលងឡើយ។ ដោយមានការចូលរួមសម្ដែងដោយលោក Brad Pitt តារាសម្ដែងហូលីវូដដ៏ល្បីញុំាងឲ្យខ្សែភាពយន្តនេះកាន់តែគួរឲ្យចង់ទស្សនា។ បញ្ជាក់ផងដែរថាខ្សែភាពយន្ត “Ad Astra” នេះនិយាយអំពីការរុករកស្រាវជ្រាវ និងដំណើរផ្សងព្រេងនៅលើលំហដើម្បីស្វែងរកឳពុកដែលជាអវកាសយានិកបាត់ខ្លួនជាច្រើនឆ្នាំរបស់ Roy McBride ដែលសម្ដែងដោយ Brad Pitt។ ប៉ុន្តែក្នុងដំណើរផ្សងព្រេងនេះគាត់ត្រូវឆ្លងកាត់ឱបសគ្គជាច្រើននៅក្នុងលំហអាកាស និងប្រព័ន្ធព្រះអាទិត្យ។ អ្វីដែលធ្វើឲ្យទស្សនិកជនមិនគួររំលងនោះទស្សនីយភាពនៅលើលំហដែលត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តពីការស្រាវជ្រាវក្នុងលំហ។ បើចង់ដឹងថាសាច់រឿង និងទស្សនីយភាពនៅក្នុងខ្សែភាពយន្តនេះយ៉ាងណានោះ កុំភ្លេចមកទស្សនា “Ad Astra” ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។