នៅអំឡុងពេល រាតត្បាតជំងឺកូវីដ ១៩ នេះ អាជីវកម្មមួយចំនួនធំ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូច្នេះ មនុស្សម្នាជាច្រើនត្រូវបាត់បង់ការងារ មិនថាការងារសិល្បៈ ឬ ការងារក្រៅអាជីពសិល្បៈនោះទេ ។ តែដោយឡែក តារាស្រីថៃប៉ុន្មាននាក់នេះ ទោះជាអំឡុងរីករាលដាល កូវីដ១៩ ក៏ដោយ តែពួកគេនៅតែទទួលបានការងារថតស្ពតពាណិជ្ជកម្មប្រេនផលិតផលអន្ដរជាតិដែរ ។
កញ្ញា Yaya Urassaya
កំពូលតារាស្រីសម្បូរស្នេហ៍រូបនេះ ត្រូវបានជ្រើសតាំងជាអគ្គជារដ្ឋទូត សម្រាប់ Brand ទឹកអប់ម៉ាក Jo Malone London’ ។ កញ្ញា Yaya Urassaya គឺជាតារាស្រីថៃដំបូងគេ ដែលថតស្ពតអោយប្រេនផលិតផលអន្ដរជាតិ ។
កញ្ញា Kao Supassara
កញ្ញា Kao Supassara ក៏ជាតារាស្រីថៃដំបូងគេផងដែរ ដែលបានក្លាយជាមិត្ដសហការជាមួយនឹងប្រេននាឡិកា Longines ។ មួយរយៈចុងក្រោយនេះ នាងបានចូលរួមព្រឹត្ដិការណ៍ប្រេននាឡិកានេះ ជាមួយតារាប្រុសរៀមច្បងរបស់នាងគឺលោក Mario Maurer ។
កញ្ញា Mai Davika
នៅលើតារាងនេះផងដែរ កញ្ញា Mai Davika ត្រូវបានប្រកាសជាផ្លូវការ ក្លាយជាមិត្ដសហការរបស់ប្រេនល្បី Gucci នៅពាក់កណ្ដាលឆ្នាំ ២០២០ ។
កញ្ញា Kimmy Kimberley
មិត្ដស្រីរបស់តារាប្រុស Mark Prin កញ្ញា Kimmy Kimberley ត្រូវបានជ្រើសតាំងជាមិត្ដសហការរបស់ប្រេន Cartier នៅចុងឆ្នាំ ២០២០ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiudate