CamNews

ព័ត៌មានជាតិ 

ទីបំផុត! លោកស្រី ម៉ក់ វណ្ណស៊ីថា ត្រូវបានលោកស្រី កែវ សុខពិសី ចូលមកជំនួសដំណែងជាអភិបាលរងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោកស្រី កែវ សុខពិសី ត្រូវបានប្រកាសតែងតាំងជាផ្លូវការ ចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ ជំនួសលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងដែលត្រូវចូលនិវត្តន៍ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលរង អភិបាលខណ្ឌ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news