CamNews

កំសាន្ត 

ឃើញរូបថតកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ហើយទើបដឹងថា នាងពិតជាមានសុភមង្គលខ្លាំង ក្រោយរៀបការរួច

ភ្នំពេញ៖ ប្រិយមិត្តជ្រាបរួចមកហើយ ពីការរៀបអាពាហ៍ពិពាហ៍ដ៏ធំ របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ​ ដោយមានសិល្បៈករ សិល្បៈការិនី ចូលរួមយ៉ាងច្រើនកោះករ ។



ក្រោយពីរៀបការរួច អ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាមានភាពផ្អែមល្ហែមមែនទែន ជាមួយស្វាមីរបស់ខ្លួន ដោយអ្នកទាំងពីរ បានទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសអស់រយៈពេលជាច្រើនថ្ងៃ។



ដោយឡែកកាលពីថ្មីៗនេះវិញ នៅលើបណ្តាញសង្គម ស្វាមីរបស់តារាចម្រៀងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន ក្រោយឃើញលោកបង្ហោះរូបមួយសន្លឹក ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ “គ្រួសារតូចតែពិបាកជុំគ្នាណាស់ ថ្ងៃនេះពិតជាពិសេសមែន រីករាយថ្ងៃអាទិត្យ"



ដោយផ្អែកលើរូបមួយសន្លឹក និងសារមួយឃ្លានេះបានបង្ហាញឲ្យឃើញថា អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាទទួលបានភាពកក់ក្តៅ និងសុភមង្គលពីស្វាមីខ្លាំងមែនទែន ព្រោះបើទោះជាពួកគេរវល់ការងារស្ទើរតែដកឃ្លាមិនរួចយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែឆ្លៀតពេលដើម្បីញ៉ាំអាហារជុំគ្នាដែរ។



ឃើញបែបនេះហើយ អ្នកគាំទ្រពិតជាស្ញប់ស្ញែងដល់តារាស្រីរូបនេះ ដែលទទួលបានភាពកក់ក្តៅយ៉ាងខ្លាំងពីស្វាមី ព្រោះថាស្វាមីរបស់នាងតែងតែបង្ហាញភាពផ្អែមល្ហែម ចំពោះនាងជានិច្ច ដែលធ្វើឲ្យអ្នកគាំទ្រឃើញ ហើយសរសើរមិនដាច់ពីមាត់៕





អត្ថបទ៖ ចំរើន