CamNews

កំសាន្ត 

ហួសថ្ងៃខួបកំនើត សុគន្ធកញ្ញា ហើយ! តែ ឆន សុវណ្ណរាជ មិនភ្លេច Surprise ខួបកំណើត

គេសង្កេតឃើញថា មិត្តភាពរបស់តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ នៅតែស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំងឡើង ទោះបីជាអ្នកនាង​ សុគន្ធកញ្ញា មានគ្រួសាររួចយ៉ាងណាក្តី។



អ្វីដែលធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើរនោះ ក្រោយតារាប្រុសរូបសង្ហា លោក ឆន សុវណ្ណរាជ បានមកពីបំពេញកិច្ចការងារនៅក្រៅប្រទេសរួច ឃើញថាលោកមិនភ្លេចថ្ងៃពិសេសរបស់មិត្តរួមការងារជាទីស្រលាញ់ ទោះបីជាហួសថ្ងៃយ៉ាងណាក្តី ក៏លោកបានធ្វើការរៀបចំ Surprise ខួបកំណើតអ្នកនាង សុគន្ធកញ្ញា។



ទង្វើមួយនេះបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាសរសើរដល់ពួកគេនូវមិត្តភាពយូរអង្វែង ជាពិសេសមិនភ្លេចថ្ងៃខួបកំណើតរបស់តារាស្រីរូបនេះនោះទេ ទោះបីជាការងារច្រើន និងរៀបចំយឺតបន្តិចក្តី៕





 

អត្ថបទ៖ ចំរើន