CamNews

តារា 

កូនស្រីតារាសម្តែងល្បីឈ្មោះមួយរូប ត្រូវចោតប្រកាន់ថា ជាស្រីកំណាន់ចិត្តរបស់ប៉ាព្រោះស្និទ្ធិស្នាលគ្នាពេក

ព័ត៌មានកំសាន្ត​ ៖ ក្មេងស្រីវ័យជំទង់អាយ ១៦ ឆ្នាំ ដែលមានឈ្មោះថា Chen Yi Xin នាងត្រូវបានគេយល់ច្រលំថា ជាស្រីកំណាន់ចិត្តប៉ារបស់ខ្លួនក្រោយស្និតស្នាលគ្នាជ្រុលពេក ។ 

Chen Yi Xin បាននិយាយថា នាងគ្មានបញ្ហាអ្វីទាំងអស់ ទោះបីជាត្រូវគេចោតប្រកាន់ថា ជាជាស្រីកំណាន់ចិត្តប៉ារបស់ខ្លួនក៍ដោយ ។ 

នាងបានបន្ថែមទៀតថា "ទោះបីជាអ្នករាល់គ្នាមិនយល់អំពី បញ្ហារបស់ខ្ញុំក៍ដោយ ប៉ុន្តែលោកប៉ារបស់ខ្ញុំគាត់នៅតែព្យាយាមឲ្យអស់ពីសម្ថតភាពដើម្បីជួយជំរុញទឹកចិត្តរបស់ខ្ញុំ និងផ្តល់នូវដំបូន្មានល្អៗជាច្រើនសម្រាប់ខ្ញុំ ហើយខ្ញុំតែងតែមានក្តីសង្ឃឹមចំពោះប៉ារបស់នាងជានិច្ច" ។ 


គួរបញ្ជាក់ឲ្យដឹងថា ប៉ារបស់នាងមានឈ្មោះថា លោក Edmund Chen ដែលជាអតីតសិល្បករមួយរូបនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ ។ ហើយម្តាយរបស់នាងគឺជាតារាសម្តែងម្នាក់ដែលមានឈ្មោះថា Xiang Yun ។ 

ក្មេងស្រីវ័យជំទង់ម្នាក់នេះបាននិយាយថា ក្នុងនាមនាងជាកូនអ្នកថ្លៃថ្នូរ ហើយប៉ាម៉ាក់ជាអ្នកដែលមានឈ្មោះល្បីល្បាយបែបនេះ នាងមានការយកចិត្តទុកដាក់តែរឿងដែលល្អៗ និងអ្វីដែលច្បាស់លាស់ត្រឹមត្រូវ នឹងដើរលើផ្លូវមួយត្រឹមត្រូវតែប៉ុណ្ណោះ នេះហើយជាគោលដៅរបស់នាង ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone