លោក ខាន់ ជេមស៍ ដែលជាតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មសាន់ដេ នៅតែអាចរក្សាកេរ្តិ៍ឈ្មោះបានល្អដដែល។ គេសង្គេតឃើញថា លោក ហាក់ដូចជា មានភាពមមាញឹកជាមួយអាជីពសិល្បៈយ៉ាងខ្លាំង សឹងតែរកពេលដកឃ្លាមិនចង់រួចហេតុនេះហើយ ទើបតារារូបនេះ មិនសូវជាមានពេលវេលាបង្ហាញភាពផ្អែមល្ហែមជាមួយភរិយា និងកូនៗប៉ុន្មានទេ។
ប៉ុន្តែស្រាប់តែថ្មីៗនេះ លោក ខាន់ ជេមស៍ បានធ្វើឲ្យហ្វេនៗទាំងអស់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបលោកបានបង្ហោះរូបភាពមួយសន្លឹកយ៉ាងស្វីត ជាមួយភរិយា ដែលមើលទៅផ្អែមល្ហែមខុសពីរាល់ដងទៀតផង ថែមទាំងបាននិយាយថា៖ «១៨ឆ្នាំកន្លងផុត! អត់យាយប៉ិហ្នឹង អត់បានទេ ជាតិនេះ»។
គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រសរសើរដល់រូបលោកគ្រប់គ្នា ថែមទាំងលួចមានចិត្តច្រណែននឹងស្នេហា ដ៏ស្អិតរមួតរបស់ខាន់ ជេមស៍ និងភរិយាជាទីស្រលាញ់ថែមទៀតផង៕
អត្ថបទ៖ ចំរើន