ភ្នំពេញៈ មានករណីបន្លំ ចូលកាច់កម៉ូតូ មួយបានរួចជិះ បំបុកអ្នកហែកសំបុត្រ គេចខ្លួនបាត់ បានកើតឡើង នៅក្នុងបរិវេណ សកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីវេលាម៉ោង៧ នឹង៥០នាទី ព្រលប់ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៥ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមការរៀបរាប់ពីនារីម្នាក់ជា អ្នកកឹបនិងហែកសំបុត្រម៉ូតូ ក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រាប់ថា នៅម៉ោងជាង៧ព្រលប់ ជាម៉ោងដែលនិស្សិត ចេញពីសាលា ដូចសព្វដង គាត់តែងតែ ឈរហែកសំបុត្រម៉ូតូកង់ ដែលនិស្សិតរៀន នៅក្នុងនេះផ្ញើរពុំដែលមានបញ្ហាអីនោះទេ ទើបតែថ្ងៃនេះទេដែលជាលើកទី១ហើយ មានជន សង្ស័យមកបន្លំ ចូលកាច់ក យកម៉ូតូរបស់ គេហើយជិះបំបុក ចេញគេចខ្លួន ដោយសុវត្ថិភាព ដូចគ្នានោះដែរ។
និស្សិតដែលជាម្ចាស់ម៉ូតូ មានឈ្មោះ ឈ កក្កដា ស្នាក់នៅម្តុំមន្ទីរពេទ្យរុស្សុី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំករមន បាននិយាយថា ម៉ូតូដែលបាត់ដោយជនសង្ស័យ ចូលកាច់កយកនោះ ម៉ាកសង់ស៊េរី ២០១២ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង ១N-៥៧០០ គាត់តែងតែផ្ញើរនៅ ក្នុងសាលានេះមិនដែលមានអីនោះទេ ទើបតែថ្ងៃនេះ ដែលចោរចូលកាច់កយកម៉ូតូ របស់គាត់ក្រោយពីបាត់គាត់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ វត្តភ្នំ ដើម្បីអោយ ខាងម្ចាស់ដែលទទួលផ្ញើរ ជួយចេញសំណងដល់គាត់ផង ។
ជាចុងក្រោយ ប្អូនស្រីដែលទទួលមើលផ្ញើរម៉ូតូនៅ ក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រង សូមផ្តាំផ្ញើរទៅដល់ បងប្អូនដែល រកសុីទទួលផ្ញើរម៉ូតូ នៅតាមសាលា ទីផ្សារ រឺកន្លែងកំសាន្តផ្សេងៗ មេត្តាប្រុងប្រយ័ត្នផង ព្រោះនេះជាល្បិចថ្មី របស់ជនខិលខូច ដែលបន្លំខ្លួនដូចនិស្សិត ហើយកាច់កម៉ូតូយកររៀបនេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល