ភ្នំពេញៈ ទំហំទឹកប្រាក់៣០ លាន ទៅ៤០ លានដុល្លារ និងត្រូវចំណាយទៅលើគម្រោង សាង
សង់ផ្លូវ ក្រោមដី ប្រវែង៤៥០ម៉ែត្រ នេះ បើតាមរយៈការថ្លែងរបស់លោក ប៉ា សុជាតិវង្សអភិ
បាល រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា គម្រោងសាងសង់ផ្លូវ ក្រោមដីលើក
ទី១ ប្រវែង ៤៥០ ម៉ែត្រ ចាប់ពីមុខអាគារណាហ្គាវើល ឆ្លងកាត់ផ្លូវរដ្ឋសភា ឆ្ពោះទៅផ្លូវមាត់ទន្លេ
ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ថវិការដែលត្រូវចំណាយ មានទំហំចាប់ពី៣០
ទៅ៤០ លាន ដុល្លារអាមេរិក ។
លោក ប៉ា សុជាតិវង្ស បានថ្លែងណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធថា “ត្រូវធ្វើការសិក្សាឱ្យបាន
ហ្មត់ចត់ បំផុត ចំពោះ គម្រោងស្ថាបនានេះ ដោយធ្វើយ៉ាងណា ត្រូវតែរៀបចំផ្លូវក្រោមដីនេះ
ឲ្យមានលក្ខណៈល្អប្រណិត និង ទំនើបរូបនីយកម្ម ប្រកបដោយសុវត្ថិភាព ព្រោះថា តំបន់នេះ
គឺជាទីកន្លែងយ៉ាងសំខាន់ ក្នុងការ ទាក់ទាញ ភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្ត ដូចនេះ
មិនត្រូវមានការធ្វេសប្រហែសចំពោះការដ្ឋាននេះទេ” ។
ទីប្រឹក្សាបច្ចេទេសគម្រោងរបស់ក្រុមហ៊ុន ISU លោក ប៊ិន សម្បត្តិថារ័ត្ន បានឲ្យដឹងថា គម្រោង
សាងសង់ ផ្លូវ ក្រោមដីនេះ តម្រូវការឲ្យមាន ការរុះរើផលប៉ះពាល់មួយចំនួន ដូចជាប្រព័ន្ធលូ
និងបង្គោលភ្លើងបំភ្លឺជាដើម ។
លោក បន្តទៀតថា ការសាងសង់ផ្លូវក្រោមដីនេះ នឹងអាចចាប់ផ្ដើមនៅពេលដ៏ឆាប់ៗ បន្ទាប់ពី
អង្គភាព ស្ថាប័ន ពាក់ព័ន្ធទាំងអស់ បានសិក្សា និងរំកិលបង្គោលភ្លើង ខ្សែកាប្លិ៍ និងប្រពន្ធ័លូមួយ
ចំនួនរួចរាល់។ រីឯថវិកា នៃការ ស្ថាបនានេះ គឺបានត្រៀមរួចរាល់អស់ហើយដែរ ក្នុងនោះ សាលា
រាជធានីភ្នំពេញ ចេញ៣០ភាគរយ និង ៧០ ភាគរយ ក្រុមហ៊ុនជាអ្នកទទួលរ៉ាប់រង។
លោក ប៊ិន សម្បត្តិថារ័ត្ត បានបន្តទៀតថា គម្រោងនេះ ក៏មានការសាងសង់ជាតូបនៅអមសង
ខាងផ្លូវនេះ ដើម្បី ដាក់លក់ផលិតផល និងទំនិញផ្សេងៗ នៅតាមបណ្ដោយផ្លូវក្រោមដីនោះផង
ដែរ។
សូមបញ្ជាក់ថា សាលារាជធានី បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី០៤ មិនា ឆ្នាំ២០១៣ ស្តីពីការ
អនុវត្តគម្រោង ផ្លូវក្រោមដី ហាងទំនិញ ហាងលក់គ្រឿងអនុស្សាវរីយ៍ មានបណ្តោយ ៤៤៧ម៉ែត្រ
ទទឹង២៣ម៉ែត្រ អភិវឌ្ឍន៍ដោយ ក្រុមហ៊ុន តាន់ស្រ៊ី ឆេន អ៊ីញ តភ្ជាប់ពី អគារ TSCLK ទៅ ទីតាំង
សំខាន់នៅជុំវិញ តំបន់អាគារ NAGA World៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល