CamNews

ព័ត៌មានជាតិ 

ធ្លាយធុងហ្គាសរោងចក្រផលិតទឹកកក មុខផ្សារ PC ខណ្ឌមានជ័យ បណ្តាលឲ្យផ្អើលប្រជាពលរដ្ឋពីគ្រោះអគ្គិភ័យ

(ភ្នំពេញ)៖ ធុងហ្គាសរបស់រោងចក្រផលិតទឹកកក ដែលមានទីតាំងស្ថិតនៅខាងមុខផ្សារ PC សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានបែកធ្លាយ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និងក្រុមអាជីវករនៅក្នុងផ្សារពីគ្រោះអគ្គិភ័យ នាវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក គង់ គារ អធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ករណីនេះបានបណ្តាលឲ្យកម្មករ ២នាក់ សន្លប់បាត់ស្មារតី នៅពេលចូលទៅបិទធុងហ្គាសដែលបែកធ្លាយនោះ ហើយត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងជួយអន្តរាគមន៍ហើយ ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh