CamNews

ព័ត៌មានជាតិ 

ជនជាតិអង់គ្លេសម្នាក់ដេកស្លាប់ ក្នុងផ្ទះសំណាក់ ម៉េត មាំឃី នៅខណ្ឌចំការមន

(ភ្នំពេញ)៖ ជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងផ្ទះសំណាក់មួយយីហោ ម៉េត មាំងឃី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៦ ផ្លូវ៣០២ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសពឈ្មោះ ធីលលី អ៊ីរ៉ាអ៊ីវ៉ាន ភេទប្រុស អាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៥២៤៤៥៦៣៩៨ ជាភ្ញៀវទេសចរណ៍ដែលមកទស្សនានៅកម្ពុជា។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះ​ទៅពិនិត្យសាកសព និងទាក់ទងទៅកាន់ស្ថាន​ទូតអង់គ្លេស ដើម្បីចាត់ការតាមនីតិវិធី៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh