CamNews

ព័ត៌មានជាតិ 

ក្មេងស្ទាវចូល មើលការ ប្រគុំតន្ដ្រីរបស់ ស្រាបៀ លីអូវាយគ្នា របួសធ្ងន់ម្នាក់ ចាប់ខ្លួន ៣នាក់

ភ្នំពេញ  ៖ យុវជនជាកម្មករ សំណង់ម្នាក់ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យលោក
សង្ឃ រីឯ ៣នាក់ផ្សេងទៀត ដែលជាជនបង្ក ត្រូវបាន ចាប់ខ្លួន ខណៈដែលពួកគេបានវាយ កាប់
ចាក់គ្នាពេលទៅមើលការប្រគុំតន្ដ្រី របស់ក្រុមហ៊ុន ស្រាបៀលីអូ កាលពីវេលា ម៉ោង១០និង៥៥
នាទី យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវហាណូយ ភូមិពោងពាយ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យដែលត្រូវចាប់ខ្លួន រួមមានទី១ ឈ្មោះ ហ្វុង
សុខ អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ទី២ ឈ្មោះ ភឿង ពី អាយុ ១៨ ឆ្នាំមុខរបរកម្មករសំ
ណង់ និងទី៣ ឈ្មោះផេង ឡូត អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ដោយឡែកជនរងគ្រោះ
ឈ្មោះសុន យុទ្ធ អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ។

មន្ដ្រីនគរបាលបានបន្ដថា មុនពេលកើត ហេតុ ជនរងគ្រោះបានចូលទៅមើលការ ប្រគុំតន្ដ្រី
របស់ក្រុមហ៊ុនស្រាបៀលីអូនៅ ចំណុចកើតហេតុខាងលើ ហើយពេលមើល រួចក៏ត្រឡប់ទៅ
ផ្ទះវិញ ស្រាប់តែលេចមុខ ក្រុមបង្ក ស្ទាក់វាយនឹងដំបង បណ្ដាលឱ្យរង របួសធ្ងន់តែម្ដង ។

បច្ចុប្បន្នជនបង្កទាំង៣នាក់ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌ
សែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ