CamNews

ព័ត៌មានជាតិ 

Update: អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខាងក្រោយសាលាបឋមសិក្សានរោត្តម បានរលត់ហើយ ក្រោយបំផ្លាញ

(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សានរោត្តម សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ បានរលត់ទៅវិញហើយ នៅវេលាម៉ោង ប្រមាណ១០ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យខាងលើនេះ បណ្តាលមកពីម្ចាស់ផ្ទះ បានជួលឲ្យគេផ្សាដំបូលផ្ទះ ហើយធ្លាក់កម្ទចកម្ទីភ្លើង មកចំស្នោខាងក្រោម។ ម្ចាស់ផ្ទះមានឈ្មោះ ស៉ីវ សុជាតិ អាយុ៨៧ឆ្នាំ។

សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ហើយទ្រព្យសម្បត្តិមួយចំនួន បានរងការខូចខាត៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh