CamNews

តារា 

ស្នេហ៏ប្រាកដជាមាន! កីឡាករជម្រើសជាតិម្នាក់ លុតជង្គង់សូមមិត្តស្រីអាយុច្រើនជាង ១២ ឆ្នាំ រៀបការ!

ព័ត៌មានកំសាន្ត ៖ ក្រោយទំនាក់ទំនងស្នេហារបស់កីឡាករជម្រើសជាតិថៃម្នាក់គឺ លោក Chanathip Songkrasin និងនាង Phitchanat Sakhakon បានលេចចេញជារូបរាងប្រហែលជាជិតមួយឆ្នាំនេះ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែលល្អែមជាមួយគ្នាជារឿយៗនៅលើគណនី instagram ផ្ទាល់របស់ពួកគេ ។ 

ជាពិសេសនោះគឺ នៅពេលដែលលោក Chanathip Songkrasin គឺភាគច្រើនមានវត្តមានរបស់នាង Phitchanat Sakhakon ចូលរួមនិងផ្តល់ជាកម្លាំងចិត្តជានិច្ច ប្រសិនបើតារាស្រីរូបនេះមិនជាប់រវល់ជាមួយនិងការងាររបស់នាង ​។ 

ដោយយោងតាមការបកស្រាយតាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ កីឡាករជម្រើសជាតិថៃរូបនេះបានលុតជង្គង់សូមមិត្តស្រីរៀបការទៀតផង ។ ពិតជាធ្វើឲ្យមហាជនរំភើបរកពាក្យថ្លែងមិនបានឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Chanathip Songkrasin មានអាយុទើបតែ ២៣ រីឯមិត្តស្រីរបស់លោក គឺ នាង Phitchanat Sakhakon អាយុច្រើនជាងនាង ៣៥ ឆ្នាំ ។ សុរបទៅគឺអ្នកទាំងពីរមានអាយុខុសគ្នាដល់ទៅ ១២ ឆ្នាំឯណោះ ប៉ុន្តែស្នេហាមិនប្រកាន់អាយុឡើយ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar