CamNews

ព័ត៌មានជាតិ 

លោក សយ សុភាព ចូលរួម គោរពវិញ្ញាណក្ខន្ធ លោក ចាន់ សុវ៉េត

ភ្នំពេញ៖ អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក សយ សុភាព នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ចាន់ សុវ៉េត មន្រ្តីជាន់ខ្ពស់ អង្គការសិទ្ធិមនុស្សអាដហុក ដែលបានទទួលរមណភាព កាលពីរសៀលថ្ងៃម្សិលមិញ។

លោក ចាន់ សុវ៉េត ត្រូវបានគេទទួលស្គាល់ថា ជាបុគ្គលមួយរូប ដែលមានសកម្មភាព រស់រវើកក្នុងការ ចូលរួមដោះស្រាយ រាល់បញ្ហារបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ខណៈពួកគេបានជួបប្រទះនូវបញ្ហានានា ជាពិសេសទំនាស់ដីធ្លី។

លោកចាន់ សុវ៉េត និងលោក សយ សុភាព ធ្លាប់បានរួមគ្នាចូលរួម ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋមានទំនាស់ដីធ្លី ជាមួយគ្នាជាច្រើនដងមកហើយ ថ្មីនេះលោក ទាំងពីរក៏បានធ្វើដំណើរ ទៅខេត្តពោធិ៍សាត់ ចូលរួមដោះស្រាយទំនាស់ដីធ្លី ផងដែរ។

សូមបញ្ជាក់ថា លោក ចាន់ សុវ៉េតបានទទួលមរណភាព កាលពីម៉ោង២និង៥៥នាទី ដោយជំងឺលើសឈាម នៅគេហដ្ឋានរបស់លោកផ្ទាល់តែម្តង ស្ថិតនៅសង្កាត់បឹងកេងកង៣ បន្ទាប់ពីលោកបានវិលត្រឡប់ មកពីចូលរួមទិវា សិទ្ធិមនុស្សអន្តរជាតិលើក៦៦៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP