កញ្ញា Bella Ranee បាននិយាយអំពីការទៅសួរសុខទុក្ខប៉ារបស់លោក Weir Sukollawat នៅឯគេហដ្ឋានរបស់លោក នៅក្នុងបទសម្ភាសន៍មួយ ។
តារាស្រីម្នាក់នេះ បានបង្ហើបឱ្យដឹងថា នេះជាលើកទី ១ ហើយ ដែលនាង បានទៅសួរសុខទុក្ខឪពុកមិត្ដប្រុសរបស់នាង ។ នាងមានពេលទំនេរពីការងារ ហេតុដូច្នេះហើយទើបនាងទៅលេងគាត់ជាមួយនឹងលោក Weir Sukollawat ។ មិនតែប៉ុណ្ណោះ នាងបានទៅលេងចម្ការ និងវាលស្រែទៀតផង នៅលើកនេះ ។
តារាស្រីរូបនេះ បានបន្ថែមថា ប៉ារបស់គាត់ ពុំបានសួរនាងអំពីគម្រោងរៀបការនោះទេ ។ គាត់គ្រាន់តែប្រាប់នាងថា ឱ្យនាងចេះថែសុខភាពរបស់នាង ។
កញ្ញា Bella Ranee បាននិយាយថា នាងនឹងទៅសួរសុខទុក្ខគាត់ម្ដងទៀត នៅពេលខាងមុខ ប្រសិនបើនាង មានពេលសម្រាកពីការងារ ។ នាងនឹងទៅជួយប្រមូលផលផ្លែឈើ នៅទីនោះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate