(អាមេរិក)៖ Kourtney Kardashian និង Scott Disick កំពុងធ្វើឲ្យមហាជន មានចម្ងល់ថា ពួកគេត្រឡប់មកត្រូវរ៉ូវគ្នាវិញ ឬយ៉ាងណា បន្ទាប់ពីគេបានឃើញរូបថត វិស្សមកាលដ៏សិចស៊ីរបស់គូស្នេហ៍ទាំងពីរ តែមិនមានអ្នកណាចេញមុខបកស្រាយឡើយ។
Kourtney និង Scott មានកូនបីនាក់រួមគ្នា ក្នុងជីវិតជាប្តីប្រពន្ធកន្លងមក មុនពេលពួកគេបែកបាក់ ដែលពេលនេះមហាជននិយាយថា ពួកគេមិនជឿថា អ្នកទាំងពីរឈប់ស្រឡាញ់គ្នានោះទេ ហើយអ្វីៗហាក់បង្ហាញការពិត កាលពីថ្ងៃទី១៤ វិច្ឆិកា កន្លងទៅ មានអ្នកប្រម៉ាញ់បានរូបថត Kourtney និង Scott ក្នុងឈុតសិចស៊ី ពេលដែលពួកគេសម្រាកវិស្សមកាលនៅ Cabo ប្រទេសម៉ិកស៊ិចកូ។
ទោះជាលេចឮដំណឹងបែបនេះ ក្តីក៏ Kourtney ព្យាយាមប្រាប់មនុស្សទាំងឡាយថា ពួកគេគ្រាន់តែជាមិត្តនឹងគ្នាទេ ប៉ុន្តែមានដំណឹងថា Scott កំពុងផ្លាស់មករស់នៅជាមួយក្រុមគ្រួសារ នេះវិញហើយ៕







ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង