CamNews

ព័ត៌មានជាតិ 

សពលោកបណ្ឌិត កែម ឡី បានដឹកដង្ហែទៅដល់វត្តចាស់ហើយ នៅម៉ោង០៤៖៣៥រសៀលនេះ

(ភ្នំពេញ)៖ គិតរហូតដល់ម៉ោង០៤៖៣៥នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ សពលោក បណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានដង្ហែទៅដល់វត្តចាស់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញហើយ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Star Mart ស្តុបបូកគោ ខណ្ឌចំការមន នៅម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន ក្រោយកើតហេតុមួយស្របក់។

ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ ហើយថា ខ្លួនជិះម៉ូតូឌុបទៅបាញ់សម្លាប់ជនរងគ្រោះ ព្រោះតែជំពាក់ប្រាក់៤ពាន់ដុល្លារមិនសង៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh