CamNews

ព័ត៌មានជាតិ 

គ្រោះក្រឡាប់រថយន្ត នៅជើងភ្នំដងរ៉ែក ខេត្តឧត្តរមានជ័យ អ្នកស្លាប់កើនដល់ ១៦នាក់

ឧត្តរមានជ័យ៖ គ្រោះថ្នាក់ក្រឡាប់រថយន្តនៅជើងភ្នំដងរ៉ែក ខេត្តឧត្តរមានជ័យ លើផ្លូវចុះពីច្រកជាំ អ្នកស្លាប់ បានកើតឡើងដល់១៦នាក់ហើយ ក្នុងនោះ ១២នាក់ស្លាប់នៅកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀត ស្លាប់ពេលកំពុង សង្រ្គោះនៅមន្ទីរពេទ្យ។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ ម៉ែន លី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា  រហូតដល់ម៉ោងប្រមាណ២រសៀលថ្ងៃទី១៣ ខែសីហា នេះ ជនរងគ្រោះក្នុងឧបទ្ទហេតក្រឡាប់រថយន្តពេលកំពុង  ធ្វើដំណើរចុះច្រកជាំ បានស្លាប់កើនដល់១៦នាក់ហើយ។ ខណៈអ្នករងរបួស ២០នាក់ ត្រូវបានក្រុមគ្រូពេទ្យកំពុង  ញាប់ដៃញាប់ជើងក្នុងការជួយសង្រ្គោះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណ ៣៦នាក់ បាននាំគ្នាធ្វើដំណើរ  តាមរថយន្តមួយគ្រឿង ទៅធ្វើបុណ្យតាមវត្ត នៅតាមជាយដែនក្នុងខេត្តឧត្តរមានជ័យ។ ក្រោយពីការធ្វើបុណ្យ ហើយនោះ ពួកគាត់ក៏នាំគ្នាឡើងទៅលេងនៅច្រកជាំ ជាប់ព្រំប្រទល់ដែនថៃ ពេលលេងកម្សាន្តរួចរាល់ហើយ ក៏ជិះ  រថយន្តត្រឡប់មកវិញស្រាប់តែជួបគ្រោះអកុសលក្រឡាប់រថយន្តធ្លាក់ពីលើផ្លូវនៅជើងភ្នំដងរ៉ែកតែម្តង។

គ្រោះក្រឡាប់រថយន្តនេះ បានកើតឡើងនាម៉ោង ១០ និង៣០នាទីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០១៥ នៅ ភូមិជើង ភ្នំឃុំត្រ ពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រោយកើតហេតុភ្លាមៗ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត បាន  បញ្ជាកងកម្លាំងសមត្ថកិច្ច អាជ្ញាធរ រួមទាំងរថយន្តសង្រ្គោះគ្រប់អង្គភាព ចេញទៅជួយសង្រ្គោះប្រជាពលរដ្ឋភ្លាមៗ ហើយជនរងគ្រោះ ក៏ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យនៅស្រុកអន្លង់វែង និងក្នុងទីរួមខេត្ត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Oudor Meanchey