CamNews

តន្រ្តី តារា 

ប្រជុំតារាល្បីៗនិងសិចស៊ីបំផុតក្នុងប្រទេសអង់គ្លេស


តារាចំរៀងដ៏ស្រស់ស្អាតនាង Cheryl Cole កើតនៅថ្ងៃទី 30/7/1983 នៅទីក្រុង
Newcastle ប្រទេស អង់គ្លេស ។ មានបងប្អូនប្រុសស្រីទាំងអស់ 5 នាក់ នាងជាកូនច្បង ។

នាង Cheryl Tweedy មិនត្រឹមតែស្អាតនិងសិចស៊ីប៉ុណ្ណោះទេ នាងក៏ជាមា្ចស់ចិត្តរបស់
កីឡាករដ៏ល្បីឈ្មោះក្នុងក្រុម Arsenal Ashley Cole ផងដែរ ។

រៀបការជាមួយកីឡាករ Ashley Cole តាំងពីឆ្នាំទៅ បច្ចុប្បន្នបានកា្លយជាតារាដ៏ល្បីក្នុងចំនោម
ប្រពន្ធនិងមិត្តស្រី របស់កីឡាករល្បីៗរបស់អង់គ្លេស ។

នាង Cheryl កំពុងតែរស់នៅក្នុងប្រទេស អង់គ្លេស ជាមួយស្វាមី តែដោយរឿងអាស្រូវរបស់ប្តី
កើតឡើងមិនចេះចប់ នាងសំរេចចិត្តលែងលះ រួចនឹងទៅរស់នៅក្នុង សហរដ្ឋអាមេរិច ។

តារាចំរៀង Frankie Sandford គឺជាតារាមួយរូបដ៏ស្រស់ស្អាតរបស់ក្រុមចំរៀង The Saturdays ។


នាង Frankie Sandford ក្រៅពីអាជីពជាតារាចំរៀង នាងក៏ជាម្ចាស់ចិត្តរបស់បុរសសង្ហា
Wayne Bridge ផងដែរ ។

នាងក៏ធ្លាប់មានទំនាក់ទំនងលោក Ashley Cole ផងដែរក្រោយពេលដែលលោកត្រូវបាន
ប្រពន្ធបោះបង់ ។

Jennifer Ellison មានអាយុ 25 ឆ្នាំ នាងមានអាជីពជាច្រើនរួមមានជាអ្នកចំរៀង, ជាពិធីការនី, តារាសំដែង តារាបង្ហាញម៉ូដ ដែលជាហេតុធ្វើអោយកិត្តិស័ព្ទរបស់នាងកាន់តែល្បីឡើងៗ ។

នាងត្រូវបានមហាជនទូទៅ ដឹងថាកំពុងតែមានទំនាក់ទំនងជាមួយកីឡាករដ៏ល្បីរបស់ក្រុម
Liverpool គឺ Liverpool- Steven Gerrard ។

នាង Jennifer Ellison ធ្លាប់បានជាប់ចំណាត់ថ្នាក់ជាតារាស្អាតបំផុតមានសក់ពណ៌មាសក្នុង
ឆ្នាំ 2005 ដែលបង្កើតឡើងដោយទស្សនាវដ្តី Nuts ។

នាងធ្លាប់បានបង្ហាញមុខជាញឹកញាប់មកហើយតាមរយៈ ទស្សនាវដ្តី ផ្សេងៗ តែបច្ចុប្បន្ននាង
កំពុងតែទទួលថតពាណិជ្ជកម្មអោយទស្សនាវដ្តី Maxim និងផលិតផលលសំលៀកបំពាក់ក្នុង
ឈ្មោះ Ultimo ។

នាង Jennifer Ellison ធ្លាប់បានបង្ហាញមុខនៅលើទូរទស្សន៍ជាញយៗ ក្នុងនាទីជា អ្នករាំ កំដរ
អ្នកចំរៀង , ពិធីការនី,តារាបង្ហាញម៉ូដ ជាដើម ។ អាស្រ័យដូច្នេះហើយទើបតារារូបនេះមាន
កេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងប្រទេស អង់គ្លេស ។

Sarah Harding ជាសមាជិកដ៏ល្បីម្នាក់របស់ក្រុម Girls Aloud និងជាតារាដ៏ស្អាតម្នាក់របស់
អង់គ្លេស ផងដែរ ។

តារាអាយុ 29 ឆ្នាំទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនទូទៅ ជាពិសេសប្រជាជនក្នុង
ប្រទេស អង់គ្លេស ។

បច្ចុប្បន្ន Sarah Harding មានបំណងចង់អោយអាជីពចំរៀងទោលរបស់ នាងមានការរីក
ចំរើន ហើយនាងក៏មានបំណងក្លាយជាតារាភាពយន្តផងដែរ ៕

Tags: