បន្ទាយមានជ័យ ៖ ទាហានកងពលលេខ ៥១ ម្នាក់ បានជិះម៉ូតូវ៉ាក់អឺ ជាមួយរថយន្ត មកពី
មុខធ្លាក់ស្រែស្លាប់កាល ពីល្ងាចថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៣ តាមបណ្តោយផ្លូវជាតិលេខ ៦
នៅខាងលិចភូមិគោកដូនអោក ឃុំឈ្នួមាន ជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១៣នេះថា ជនរងគ្រោះ
មានឈ្មោះ ទេព ចាន់ណា អាយុ ២៤ ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ ជាទាហាននៃកង ពលលេខ ៥១ ។
ប្រភពសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ
ខាងលើ ជិះម៉ូតូម៉ាក វេវអាល់ហ្វា ពណ៌ទឹកប្រាក់លាយក្រហម ក្នុងទិសដៅពីលិចទៅកើត គឺ
ពីក្រុងសិរីសោភ័ណ ទៅកាន់ស្រុកព្រះ នេត្រព្រះ ពេលជនរងគ្រោះ ជិះមកដល់ចំណុចគ្រោះ
ថ្នាក់ មានគេទូរស័ព្ទចូលមកទូរស័ព្ទដៃ របស់ជនរងគ្រោះ ជន រងគ្រោះ យកដៃលូកយកពីហោ
ប៉ៅ ខណៈបើកបរ ក៏បានវ៉ាក់អឺ ជាមួយរថយន្តធុនធំ មកពីមុខក៏បានរ៉េចង្កូត ធ្លាក់ ស្រែតែម្នាក់
ឯង ហើយបាក់កស្លាប់ទៅ ។
ម្តាយជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា ឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលា
ម៉ោង ១២ ថ្ងៃត្រង់ កូន ប្រុស រសប់គាត់ បានមកសុំប្រាក់ពីម្តាយចំនួន ២០ម៉ឺនរៀល ដើម្បី
ទៅដើរលេងជាមួយមិត្តស្រី នៅក្រុងសិរី សោភ័ណ ក្រោយពីទទួលបានប្រាក់ហើយ កូន
គាត់ក៏ជិះម៉ូតូទៅបាត់ ។ លុះល្ងាចឡើង ស្រាប់តែទទួលបានព័ត៌ មានថា កូនគាត់ជួបគ្រោះ
ថ្នាក់ចរាចរណ៍ស្លាប់តែម្តង ។
ក្រោយកើតហេតុ គេបានឃើញវត្តមាន លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូង
ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យសព និងកន្លែងកើតហេតុផងដែរ។
បច្ចុប្បន្នសព ត្រូវបានសាច់ញាតិ មក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធដោយ៖ ដើមអំពិល