CamNews

ព័ត៌មានជាតិ 

ជា មុនី សោកស្តាយ​ ចំពោះការ ផ្តន្ទាទោស លោក សុក សំអឿន និងលោក ប៊ន សំណាង

ភ្នំពេញ៖ លោក ជា មុនី ដែលគេស្គាល់ថា ជាប្អូនបង្កើតរបស់ លោក ជា វិជ្ជា បានបង្ហាញពីការ
សោកស្តាយ ចំពោះការសម្រេច របស់តុលាការ ឧទ្ធរណ៍ លើសំណុំរឿង លោក ជា វិជ្ជា ដែល
បានសម្រេចឲ្យអ្នកគ្មានកំហុស មកទទួលទោសជំនួសជនដៃដល់ ពិតប្រាកដទៅវិញ និងបាន
ហៅការសម្រេចនេះថា ជាការសម្រេចយករួចខ្លួន ដោយតុលាការខ្ជិល តាមរកមុខឃាតកពិត
ប្រាកដ។

លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ប្រាប់
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ នេះថា ក្នុងករណីដែលតុលាការ
ឧទ្ធរណ៍ បានដាក់បន្ទុកទៅលើ លោក ប៊ន សំណាង និងលោក សុក សំអឿន ដាក់ពន្ធនាគារ ២០ឆ្នាំ
ក្នុងម្នាក់ៗ និងពិន័យជាប្រាក់ ៤០លានរៀលនោះ ដោយសារតែតុលាការខ្ជិល តាមរកមុខឃាតកពិត
ប្រាកដ ក្នុងអំពើឃាតកម្ម បាញ់សម្លាប់លោក ជា វិជ្ជាដែលជាបងប្រុសរបស់ខ្លួន។ ដូច្នោះ ហើយ
បានជាតុលាការ ឧទ្ធរណ៍ធ្វើការងារឡប់ឡែយ៉ាងដូច្នោះ។

លោកបន្តថា«យើងអនិច្ចាចំពោះមនុស្សដែលគ្មានកំហុស និងមិនពាក់ព័ន្ធទៅក្នុងរឿងឃាតកម្ម
បែរជាយកគ្នាទៅដាក់គុកអីចឹង ព្រោះសាសនាព្រះពុទ្ធទ្រង់បានសម្តែងថា អ្នកធ្វើអាក្រក់បាន
អាក្រក់ អ្នកធ្វើល្អបានល្អ អីចឹងក្នុងករណីហ្នឹងយើងដឹងទាំងអស់គ្នាហើយថា តុលាការមិនបាន
ប្រើជំនាញ វិជ្ជាជីវៈរបស់ខ្លួននោះទេ ហើយខ្ញុំមានការសោកស្តាយថា យុត្តិធម៌សម្រាប់លោក
ជា វិជ្ជា គឺអត់មានទេ ដោយក្នុងមួយជីវិតរបស់លោក គឺមិនបានទទួលភាពយុត្តិធម៌នោះឡើយ
ដោយសារតែ តុលាការរបស់យើងមិនល្អ និងមិនបានយកជំនាញវិជ្ជាជីវៈរបស់ខ្លួនមកធ្វើការ»។

លោក ជា មុនី បន្ថែមថា ចំពោះការសម្រេចក្តីនេះ លោកមានការសោកស្តាយជាខ្លាំង ដោយសារ
តែលោក និងលោក ជា វិជ្ជា ដែលជាជនរងគ្រោះ មិនបានទទួលនូវ ភាពយុត្តិធម៌ពីតុលាការ។
លោក ជាមុនី បញ្ជាក់ថា លោកនៅមិនទាន់មាន គម្រោងយ៉ាងណានោះទេ ក្នុងការប្តឹងជំទាស់ ប្រ
ឆាំងទៅ និងការសម្រេចរបស់ តុលាការ ឧទ្ធរណ៍នេះ ដោយជាទូទៅបញ្ហានេះ គឺអាស្រ័យទៅលើ
មេធាវីរបស់លោក ព្រោះក្នុងករណីនេះប្តឹង ឬក៏មិនប្តឹងគឺវាអត់មានន័យអ្វីទៀតនោះទេ តុលាការ
បានត្រឹមតែ ច្រានទៅច្រាន មកឲ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២នេះ តុលាការ ឧទ្ធរណ៍ បានប្រកាសសាលដីកា ទៅលើសំណុំរឿង
ឃាតកម្ម លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពកម្មករ ដែលត្រូវ បាន ឃាតករ បាញ់សម្រាប់ កាល
ពីថៃ្ងទី២២ ខែមករា ឆ្នាំ២០០៤ដោយ បានប្រកាសសម្រេចផ្តន្ទាទោសលើជនជាប់ចោទ លោក ប៊ន
សំណាង និងលោក សុក សំអឿន ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុងម្នាក់ៗ និងពិន័យជាប្រាក់ ៤០លាន
រៀល។

គួរបញ្ជាក់ថា ជនជាប់ចោទ ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានចាប់ខ្លួន និងត្រូវផ្តន្ទា
ទោស ដោយសាលាដំបូងរាជធានីភ្នំពេញ ឲ្យជាប់ពន្ធនាគារ២០ ឆ្នាំក្នុងម្នាក់ៗ ក្រោមការចោទប្រ
កាន់ ពីបទឃាតកម្មគិត ទុកជាមុនលើអតីតប្រធានសហជីបលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤។ ពួក
គេ ត្រូវបានដោះលែង ដោយ តុលាការកំពូល ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាល ពីថ្ងៃទី៣១ ខែធ្នូ
ឆ្នាំ២០០៨ ប៉ុន្តែត្រូវតុលាការកំពូល បង្វែរសំណុំរឿង មកឲ្យតុលាការឧទ្ធរណ៍ជម្រះវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ