CamNews

កំសាន្ត 

អ្នកគាំទ្រអន្ដរជាតិ ប្រាថ្នាចង់ឱ្យលោក Dj Push សម្ដែងរួមគ្នា ជាមួយកញ្ញា Yaya Urassaya នៅក្នុងខ្សែភាព

របាយការណ៍នាពេលថ្មីៗនេះ បានឱ្យដឹងថា លោក Dj Push រំពឹងថា នឹងធ្វើការជាមួយទូរទស្សន៍ Thai TV3 នៅក្នុងខ្សែភាពយន្ដថ្មី ជាមួយតារាស្រីថៃកាត់អឺរ៉ុប ។ ក្រោយអានរបាយការណ៍ ទស្សនិកជនអន្ដរជាតិជាច្រើននិយាយថា ពួកគេប្រាថ្នាចង់ឱ្យលោក Dj Push សម្ដែងជាមួយកំពូលតារាស្រីកញ្ញា Yaya Urassaya នៅក្នុងខ្សែភាពយន្ដភាគថ្មី ។



ទស្សនិកជនក្នុងស្រុក ក៏និយាយអំពីព័ត៌មាននេះដែរ នៅក្នុងសហគមន៍អនឡាញ ផងដែរ ។ ពួកគេបានទាយថា តួឯកនៅក្នុងខ្សែភាពយន្ដថ្មីនោះ គួរតែជាកញ្ញា Kimmy Kimberley, Bella Ranee, Yaya Urassaya, Patricia Good, ឬ កញ្ញា Gina Yeena ។



ខ្សែភាពយន្ដភាគថ្មីនោះ មិនទាន់ត្រូវបានបញ្ជាក់ពីសមាសភាពតួសម្ដែងនៅឡើយទេ ។ ដូច្នេះ សូមរង់ចាំតាមដានបន្ថែមចំពោះព័ត៌មានថ្មីៗ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate