CamNews

ទេសចរណ៍ 

ប្រាសាទបុរាណដ៏ចម្លែក លាក់ខ្លួននៅកណ្តាល ព្រៃឬស្សី ដ៏ជ្រៅ

រមណីដ្ឋាន​ប្រាសាទ​ប្រាំបី​ល្វែង មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ព្រៃ​ចំងាយ​ប្រហែល​២​គីឡូ​ម៉ែត ទិស
ខាងត្បូង ​នៃ​ប្រាសាទ​ព្រះ​គោ ដែល​ទទួល​នូវ​ការ​បាក់បែក  ​យ៉ាង​អាណោច​អធម​ស្ទើរតែ​ ចង់​អស់
ដោយ សារ​តែ​សង្គ្រាម​អស់​រយៈពេល​ជាង​បី​ទសវត្ស ការ​មិន​អើពើ​រវីរវល់​ថែរក្សា ការបំផ្លាញ​របស់
ធម្មជាតិ​ថែមទៀត និង ​ការជីក​គាស់​ បំផ្លិចបំផ្លាញ​របស់​ជន​អគតិ​  មួយចំនួន​ក្នុង​បំណង​សែ្វ​រក​វត្ថុ
បុរាណ មាន​តំលៃ​។​

​នៅពេល​បច្ចុប្បន្ន​នេះ ប្រាសាទ​ទាំងមូល​គ្មាន​អ្វី​នៅ​សេសសល់​ក្រៅពី​ធ្នឹម​បី​បួន និង​គ្រឹះ​នោះទេ​។
មាន​ធ្នឹម​មួយ ដ៏​ល្អ​វិចិត្រ ដែល​បាន​ឆ្លាក់​រូប​រា​ហ៊ូ​ឈរ នៅលើ​គោ​បុរៈ នៃ​ក្លោងទ្វារ​ប្រាសាទ  ហើយ
ដែល មាន​ធ្នឹម​  មួយចំនួនធំ​  បាន​ធ្លាក់​បាក់បែក​អស់ហើយ  ឥឡូវ​នៅសល់​តែ​ដើមឈើ និង​ដើម
​ឬ​ស្សីដុះ​ឡើងព្រោងព្រាតលុប​តួ​ប្រាសាទ​ទាំងមូល​ទៅហើយ​។ រា​ហ៊ូគឺជា​អាទិទេព​នៃ​ពេលវេលា
នៅក្នុង វប្បធម៌ និង​ប្រណៃ​ទំនៀមទម្លាប់​ខ្មែរ​។​

​ រមណីដ្ឋាន​ប្រសាទប្រាំ​បី​ល្វែង មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ឃុំ​ថា​ឡាស្រុក​ថា​ឡា​បូរិ​វ៉ាត់ មាន​ចំងាយ
៦​គីឡូ​ម៉ែត​ ពី​ទីក្រុង​ស្ទឹងត្រែង​។ ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង ​ដោយ​ព្រះបាទ​ជ័យ​វរ័​ន្មទី​១
ក្នុង​សតវត្ស​ទី​៦-៧ ដើម្បី​ឧទ្ទិស​ចំពោះ​សាសនា​ព្រហ្មញ្ញសាសនាហើយ​ប្រាសាទ​នេះ​ភាគច្រើន
កសាង​ពី​ឥដ្ឋ លាយ​នឹង​ថ្ម​បាយក្រៀម​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel Brambei Lveng Temple