CamNews

តារា 

ក្រោយពីសម្រេចចិត្តនៅលីវអស់មួយជិវិត ពេលនេះប្តូរចិត្តស្រាប់តែមានគំនិតចង់រៀបការឲ្យបានឆាប់?

ព័ត៌មានកំសាន្ត ៖ ចាប់តាំងពីមានព័ត៌មានជាសាធារណមកថា Ruby Lin និង Wallace Huo មានទំនាក់ទំនងស្នេហាជាមួយគ្នាមក កាលពីពេលថ្មីៗនេះមានការរាយការណ៍ពីមិត្តភ័ក្ររបស់តារាស្រី Ruby Lin បានឲ្យដឹងថា គូស្នេហ៍ជនជាតិចិនមួយគូនេះ កំពុងតែពិភាក្សាគ្នា អំពីការរៀបការ ។ 

មិត្តភ័ក្ររបស់ Ruby Lin បាននិយាយថា តារាស្រី Ruby Lin មិនមែននៅក្មេងទៀតទេ នាងនិងមិត្តប្រុសរបស់នាង គឺលោក Wallace Huo ពួកគេពិបាកណាស់ទម្រាំបានជួបគ្នា នឹងស្វែងរកស្នេហ៍ពិត ។ ហើយអ្នកទាំង ២ ពិតជាមានការមមាញឹកនៅក្នុងការងាររៀងៗខ្លួន ហើយពាក់កណ្តាលខែ ២ នៅឆ្នាំក្រោយ ពួកគេទាំង ២ នាក់នឹង ធ្វើរឿងដ៍អស្ចារ្យ ។ 



គួររំលឹកឲ្យដឹងថា ខណៈពេលដែលបានជួបសាមីខ្លួនរបស់គេគឺ Ruby Lin ក្រុមអ្នកកាសែតបានធ្វើការសាកសួរអំពីការរៀបការ នាងបាននិយាយថា មិត្តរបស់នាង Vy Ha Tu គ្រាន់តែនិយាយលេងតែប៉ុណ្ណោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា គូស្នេហ៍ទាំង ២ នាក់នេះពិតជាស្រលាញ់ ហើយនឹងមមាញឹកជាមួយការងារខ្លាំងណាស់ ។ ហើយពាក្យដែលនិយា​យថា ពួកគេទាំង ២ នាក់នេះរៀបការនៅឆ្នាំក្រោយគឺមិនមែន ជាការពិតទេព្រោះសាមីខ្លួន គឺតារាស្រី Ruby Lin មិនបាននិយាយអ្វីទាំងអស់ ៕ 




ប្រែសម្រួល​ ៖​ គន្ធា


ប្រភព ៖ kenh14


Tags: Ruby Lin Wallace Vy Ha Tu