CamNews

កំសាន្ត 

ជីវិតសាមញ្ញ ប៉ុន្តែផ្អែមល្ហែម របស់ វីជេ សុភា និង ណូ ម័រ ក្រោយរៀបការរួច

ក្រោយពីតារាស្រីអ្នកនាង ណូ ម័រ បានរៀបអាពាហ៍ពិពាហ៍ជាមួយវីជេ សុភា ប្រចាំទូរទស្សន៍ CTN នោះមក គេង្កេតឃើញថា តារាទាំងពីរដួងនេះ ទទួលបានការគាំទ្រខ្លាំង ទៅលើការប្រកបរបររកស៊ី និងអាជីពរបស់ពួកគេ ។



លើសពីនេះទៅទៀត ក្រោយពីរួមរស់ជាជីវិតប្ដីប្រពន្ធ  អ្នកនាង ណូម័រ និងលោក វីជេ សុភា តែងតែបង្ហាញពីសកម្មភាពរបស់ខ្លួន នៅលើគណនីហ្វេសប៊ុករបស់ពូកគេ។



តែអ្វីដែលមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ អ្នកនាង ណូ ម័រ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងស្វាមីក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន បែបជីវិតសាមញ្ញ ប៉ុន្តែមានក្តីសុខ​ និងផ្អែមល្ហែម។



ក្នុងនោះផងដែរ គេសង្កេតឃើញថាលោក វីជេ សុភា និងតារាសម្ដែងស្រី ណូ ម័រ មើលទៅពិតជាមានក្ដីសុខឲ្យគ្នាខ្លាំងមែនទែន មិនថាជាដំណើរកម្សាន្ត ទីជិត ឆ្ងាយនោះទេ អ្នកទាំងពីរតែងតែមិនឃ្លាតពីគ្នាឡើយ៕



អត្ថបទ៖ ចំរើន