CamNews

ភាពយន្ត 

តើ Happy Death Day មានន័យយ៉ាងណា?

តើមានអ្វីដែលប្រសើរជាងរស់ឡើងវិញម្ដងហើយម្ដងទៀតជាងថ្ងៃកំណើតរបស់អ្នក? លុះត្រាតែថ្ងៃនោះជាពេលដែលជីវិតរបស់អ្នកត្រូវចប់។ " Happy Death Day " ជាខ្សែរឿងដែលនិយាយអំពីសិស្សវិទ្យាល័យឈ្មោះ Tree Gelbman ដែលបានក្រោកឡើងនៅថ្ងៃខួបកំណើតរបស់នាង ទៅចូលរួមពិធីជប់លៀងរបស់នាងយ៉ាងមានភាពសប្បាយរីករាយយ៉ាង ហើយក្រោយមកត្រូវបានគេចាក់សម្លាប់ដោយជនពាក់ម៉ាស់មិនស្គាល់មុខម្នាក់។

 

ខណៈពេលដែលការភ័យរន្ធត់បំផុតនេះគួរត្រូវបានបញ្ចប់ត្រង់ចំនុចនេះ ការសុបិន្តអាក្រក់របស់ Tree ទើបនឹងត្រូវបានចាប់ផ្តើមប៉ុណ្ណោះ។ គ្រាន់តែបន្ទាប់ពីការស្លាប់របស់នាង ស្រាប់តែនាងត្រូវបានភ្ញាក់ឡើង ហើយនៅរស់រានមានជីវិត ដោយស្ថិតនៅព្រឹកនៃថ្ងៃខួបកំណើតរបស់នាងម្តងទៀត។ ការជាប់គាំងនៅក្នុងរង្វង់ពេលវេលាមួយនេះ បានធ្វើឲ្យនាងយល់ថាមធ្យោបាយតែមួយគត់ដើម្បីចេញពីវា គឺរកឱ្យដឹងថាឃាតកររបស់នាងជានរណា និងបញ្ឈប់ម្នាក់នោះពីការសម្លាប់នាងម្តងហើយម្តងទៀត។ តើនាងនឹងអាចគេចផុតពីសេចក្ដីស្លាប់ដែរឬទេ? តើការវិលត្រលប់ហេតុការណ៍នេះនឹងបន្ដដល់ពេលណា? ស្វែងរកចម្លើយទាំងអស់គ្នានៅគ្រប់រោងភាពយន្ត។

ចុចទីនេះដើម្បីទស្សនា​ trailer




ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។