ព័ត៌មានកំសាន្ត ៖ ក្មេងស្រីវ័យជំទង់ម្នាក់បានតែងខ្លួនឲ្យដូចជាតារាចម្រៀង Taylor Swift ហើយអ្វីដែលមិនគួរឲ្យជឿនោះគឺនាងពិតជាមុខមាត់ដូចជាតារាចម្រៀង Taylor Swift យ៉ាងពិតប្រាកដមែន ។
ក្មេងស្រីវ័យជំទង់នោះមានឈ្មោះថា Lotte Lutje នាងមានអាយ ១៨ ឆ្នាំជាអ្នកគាំទ្ររបស់តារាចម្រៀង Tayler Swift ក្មេងស្រីម្នាក់នោះបានតុបតែងមុខ និងស្លៀកពាក់ដូចជា Tayler Swift ។ ហើយក្មេងស្រីម្នាក់នោះបានបង្ហោះរូបទៅលើគណនី Instagram ដោយធ្វើការប្រៀបធៀបរូបនាងជាមួយនិងតារាចម្រៀង Tayler Swift ថែមទៀតផង ។
ក្មេងស្រីនោះបានបន្ថែមទៀតថា នាងមិនចូលចិត្តសម្លៀកបំពាក់ពណ៍ក្រហមនោះទេ តែអ្វីដែលបានធ្វើនាងគ្រាន់តែដឹងថា ធ្វើឲ្យដូចជាតារាស្រីនៅក្នុងដួងចិត្តនាងតែប៉ុណ្ណោះ ហើយរូបនោះក្នុងគណនី Instagram របស់នាង Lotte Lutje នាងមិនត្រឹមតែបានដាក់ឲ្យធ្វើការប្រៀងធៀបនោះទេ នាងថែមទាំងបាននិយាយថា នាងពិតជាស្រលាញ់ តារាចម្រៀង Tayler Swift ខ្លាំងណាស់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook