CamNews

កំសាន្ត 

មកមើលគូស្នេហ៍តារាថៃ ដែលចែកផ្លូវគ្នាហើយ ត្រូវគ្នាវិញ

ការបែកបាក់គ្នា អាចបណ្ដាលមកពីកំហឹងមួយឆាវ តែមិនមែនមានន័យថា បែកហើយមិនអាចជួបគ្នាវិញនោះទេ ។ ជាក់ស្ដែងគូស្នេហ៍តារាប៉ុន្មានគូនេះ បែកគ្នាហើយ តែនឹកឃើញអនុស្សាវរីយ៍ ដែលបានសាង ក៏សម្រេចចិត្ដមកបង្កើតទំនាក់ទំនងវិញ ។  

លោក Pai Partith និងកញ្ញា Namtarn Pichukkana



កាលពីខែកក្កដា ឆ្នាំ ២០១៩ Namtarn Pichukkana បានចូលរួមកម្មវិធីទូរទស្សន៍ជាមួយនឹងមិត្ដជិតស្និទ្ធនាងគឺកញ្ញា Prang Kannarun ។

តារាស្រីរូបនេះ បានសារភាពថា នាងបានចែកផ្លូវជាមួយមិត្ដប្រុសនាងលោក Pai Partith កាលពីមុន មុនពេលវិលមកសាងស្នេហ៍នឹងគ្នាវិញ ។

លោក Tong Twopee និងកញ្ញា Prang Kannarun



នៅដើមឆ្នាំ ២០១៥ កញ្ញា Prang Kannarun បានបង្ហើបឱ្យដឹងថា នាងបានចែកផ្លូវជាមួយមិត្ដប្រុសរបស់នាងលោក Tong ពីព្រោះពួកគេពុំមានពេលវេលាគ្រប់គ្រាន់ឱ្យគ្នា ។  ពេលនោះ ពួកគេទាំងពីរ នៅរាប់អានគ្នាជាមិត្ដល្អ ក្រោយពេលចែកផ្លូវគ្នា ។ ពួកគេ វិលត្រឡប់មកសាងស្នេហ៍នឹងគ្នាវិញ ក្រោយរយៈពេលពីរឆ្នាំនៃការចែកផ្លូវគ្នា ។

លោក Dj Petjah និងអ្នក Hansa Kusolmanomai



Dj Petchjah និង Hansa បានចែកផ្លូវគ្នា ក្រោយសាងស្នេហ៍នឹងគ្នារយៈពេល ៦​ ឆ្នាំ ។ ក្រោយមកពួកគេ វិលមកសាងស្នេហ៍នឹងគ្នាវិញ និងរៀបការ នៅដើមឆ្នាំ ២០១៧ ។ បច្ចុប្បន្ន ពួកគេ មានកូនប្រុសម្នាក់គួរឱ្យស្រឡាញ់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate