CamNews

ព័ត៌មានជាតិ 

ចង់សាកម្ហូបចាស់ ក្រោយលែង លះជាង១ឆ្នាំ តែអតីតភរិយា មិនព្រម ដេញបាញ់សម្លាប់

ភ្នំពេញ ៖ បុរសវ័យជាង ៣០ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន អមដោយអាវុធខ្លី ១ ដើម ក្រោយពីមាន
ហេតុការណ៍ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង ១៥នាទីរសៀល ថ្ងៃទី៦ ខែ មិថុនា ឆ្នាំ ២០១៣
នេះ នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ខណៈដែលស្រ្តី ជាអតីតភរិយា ត្រូវបុរសស្វាមី ជា
ជនសង្ស័យ ដេញតាមប៉ងសម្លាប់ ។

លោក ជឹង រតនា វ័យ៣៧ ឆ្នាំស្នាក់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍
ផ្សារដេប៉ូទី២ និង ទួលគោក ចាប់ខ្លួនដាក់ខ្នោះដៃ បន្ទាប់ពីប្រើកាំភ្លើងម៉ាក K 54 ដេញគំរាម និង
ភ្ជង់អតីតភរិយាឈ្មោះ ភោគ សេរី រតនា វ័យ ២៤ ឆ្នាំ ក្រោយពីចង់ ផ្សះផ្សារចំណងសេ្នហា ប្រេះ
ឆាអស់រយៈពេល ១ ឆ្នាំហើយនោះ ។

មន្ត្រីនគរបាលទួលគោក បាននិយាយថា នៅរសៀលថ្ងៃទី៦ ខែមិថុនា ជនសង្ស័យជាប្តី ត្រូវបាន
ចាប់ខ្លួនបន្ទាប់ពី ដេញភ្ជង់ប្រពន្ធ ខណៈ ដែលចង់ទៅផ្សះផ្សារ ជាមួយប្រពន្ធ ប៉ុន្តែប្រពន្ធបដិសេធ
រហូតដល់លួចរត់គេច ពីកណ្តាប់ ដៃអតីតសា្វមី ។

មន្ត្រីនគរបាល បានចាត់ទុកថា នេះជាបទល្មើសព្រហ្មទណ្ឌ គ្រាដែលជនសង្ស័យ មិនមានតួនាទី
ជាមន្ត្រី រាជការ ប៉ុន្តែ មានអាវុធប្រើប្រាស់ ។ ក្រោយពីសាកសួរ និងរៀបចំសំណុំរឿងរួចរាល់ ជន
សង្ស័យ និងត្រូវបញ្ជូនទៅកាន់តុលាការ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ