CamNews

ព័ត៌មានជាតិ 

ស្រីដៃឆើតឃើញ ស្កុបពីគេទុក ប្រហែសចូលឆ្កឹះសោ

កំពត៖ នគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានធ្វើការបញ្ជូនខ្លួន យុវនារីម្នាក់ពាក់ព័ន្ធទៅនឹង
ករណី ធ្វើសកម្មភាពលួចម៉ូតូមិនបានសមេ្រចនិង ប្រើ ប្រាស់គ្រឿងញៀនទៅសាលា ដំបូង
ខេត្តកំពត នៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នំា២០១២ ក្រោយពីឃាត់ខ្លួនអស់រយៈពេល ៤៨ម៉ោង
រួចមក។

នគរបាលព្រហ្មទណ្ឌកំរិតស្រាល ខេត្តបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ម៉ម ស្រីនូ ហៅនូ
ភេទ ស្រីអាយុ ១៨ឆ្នំាមានទីលំនៅ មិនពិតប្រាកដ។ បានធ្វើសកម្មភាព ចូលក្នុងផ្ទះជនរងគ្រោះ
រួចយកកូនកំាបិតទៅគាស់ សោរម៉ូតូ របស់ជនរងគ្រោះ ម៉ាក Scoopy ពណ៌ផ្កាឈូក លាយស
ពាក់ស្លាក លេខ កំពត 1E-5760 មានលេខតួនិងលេខម៉ាស៊ីន ៨០០៦៤២២។

ជនរងគ្រោះមានឈ្មោះ អ៊ិច គឹមឈុន ភេទប្រុស អាយុ ៣០ឆ្នំា បច្ចុប្បន្ន រស់នៅភូមិ ១ឧសភា
សង្កាត់កំពង់កណ្តាលក្រុងកំពត ខេត្តកំពត។ នគរបាល ដដែលបន្តឲ្យដឹងទៀតថា ជនសង្ស័យ
ខាងលើជាប់ពាក់ព័ន្ធទៅនឹងករណី ប៉ុនប៉ង លួចទ្រព្យសម្បត្តិ អ្នកដទៃ និងសេព គ្រឿងញៀន។
ម៉្យាងទៀត ជន សង្ស័យរូបនេះ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន ពីមុនមក។ ចំណែកការធ្វើ
សកម្មភាពលួចម៉ូតូ នេះបានប្រព្រឹត្ត ឡើងកាលពីវេលាម៉ោង ១៤និង ១០នាទី រសៀលថ្ងៃទី
១៧ ខែធ្នូឆ្នំា ២០១២ នៅចំណុចផ្ទះរបស់ជនរងគ្រោះខាងលើ។ជនសង្ស័យត្រូវបាននគរបាល
ធ្វើការឃាត់ខ្លួនភ្លាមក្រោយពីជន រងគ្រោះបានប្តឹងទៅនគរបាលខណៈបាននិងកំពុងលួចមិន
សម្រេច៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ