CamNews

តារា 

ឃើញមុខក្មេងស្មានថាអាយុតិច ដល់ពេលដឹងអាយុពិតរបស់អ្នកម្តាយរូបនេះ ចង់បាក់ចង្កេះ

កំសាន្ត ៖ នាង Puspa Dewi គឺជាស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាយតាមរយៈអុិនធឺណិត​ ខណៈពេលដែលកូនប្រុសរូបសង្ហាទាំងពីររបស់នាង ធំដឹងក្តី ហើយរូបសម្រស់របស់នាង ហាក់គ្មានការប្រែប្រួលទៅណាសោះ ។ 

ស្រ្តីរូបនេះត្រូវបានគេដឹងថា នាងមានអាយុដល់ទៅ ៥០ ឆ្នាំ ក្រោយពីប្រារព្ធពិធីខួបកំណើតរួចរាល់ កាលពីពេលថ្មីៗនេះ ។ នាង Puspa Dewi ត្រូវបានគេយល់ច្រឡំថាជាមិត្តប្រុសមិត្តស្រីស្ទើរគ្រប់គ្នា បន្ទាប់ពីរូបនាងបានបង្ហោះរូបថតជាមួយកូនប្រុសនៅលើគណនីអុិនស្រ្តាក្រាមជារឿយៗ ។ 

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកនិយមលេងអិនធឺណិតនឹកស្មានមិនដល់នោះគឺ នាង Puspa Dewi មានមុខមាត់ក្មេងជាងវ័យ ហាក់បីដូចជាមិនសុីគ្នាជាមួយនិងអាយុទាល់តែសោះ ខណៈពេលដែលអាយុនាងដល់ទៅ​៥០ ឆ្នាំ ប៉ុន្តែមុខមាត់មើលទៅស្មានតែអាយុទើបតែ​ ២០ ឆ្នាំ ឬអាចនិយាយបានថា នារីទើបពេញក្រមុំផងក៏ថាបានដែរ ។ 

ចង់ដឹងថានាងស្រស់ស្អាតដូចជាពាក្យគេថាដែរ ឬយ៉ាងណា ទៅទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕










ដោយ ៖ គន្ធា