រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនជាតិអ៊ីស្លាម២០ទូកបាននាំគ្នាធ្វើសកម្មភាពលួចកាត់យកដែកដែលទើបនឹងសាងសង់ស្ពានរួច បើកឲ្យដំណើរមិនទាន់នឹងបានមួយថ្ងៃផង ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានចំនួន៤នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចស្ពានដែកដែលទើបនឹងសាងសងរួច ឈ្មោះថា ស្ពានបាឡេ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនសង្ស័យទី១- ឈ្មោះ ម៉ោះ ម៉ូត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅលើទូក មានស្រុកកំណើតនៅខណ្ឌជ្រោយចង្វារ ទី២-មានឈ្មោះ ម៉ាត់ គ្រីយា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនេសាទ ស្នាក់នៅខណ្ឌជ្រោយចង្វារ មានស្រុកំណើតនៅស្រុកកំពុងត្របែកខេត្តព្រែវែង ទី៣- មានឈ្មោះ ទីស្មាន់ កោះទៀតអាតុ អាយុ១៧ឆ្នាំ មុខរបរនេរសាទត្រី ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយសង្វារ មានស្រុកកំណើតស្រុកស្អាង ខេត្តកណ្តាល និងទី៤មិនស្គាល់អត្តសញ្ញាណទេ អ្នកទាំង៤នាក់ សុទ្ធតែជាជនជាតិខ្មែរអ៊ីស្លាម ។
តាមប្រភពពត៌មានពីកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារបានឲ្យដឹងថា មុនពេលកើតមានសន្តិសុខម្នាក់ឈ្មោះ សារី ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅបុរីរុងរឿង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានរាយការណ៍ប្រាប់ថា មានទូកជនជាតិខ្មែរឥស្លាម២០ទូកបាននាំគ្នាទៅលួចកាត់យកដែកក្រោមស្ពានដែលលោកអភិបាលក្រុង ឃួងស្រេង ទើបតែមកសម្ពោធដាក់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ងាយស្រួលធ្វើដំណើរមិនទាន់ទាំងបានមួយថ្ងៃស្រួលបួលផង ក៏ត្រូវជនសង្ស័យជាខ្មែរអ៊ីស្លាម នាំគ្នាជិះទូកទៅធ្វើសកម្មភាពទាំងកណ្តាលយប់ជ្រៅលួចកាត់យកដែកដែលសាងសងរួច បង្កឲ្យមានការភ្ញាក់ដល់កម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារនាំគ្នាចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ជិះទូកដេញចាប់ជនសង្ស័យទាំងនោះ ត្រូវជនសង្ស័យនាំគ្នាបើកទូករត់ឡើងទៅជើងទៅម្តុំច្រាំងចំរេះ គេចខ្លួនអស់ ភ្លាមៗនោះដែលកម្លាំងអន្តរាគមន៍រួម និងសន្តិសុខយាមស្ពានឃាត់បាន ។
លុះពេលកន្លះម៉ោងក្រោយមកក៏កម្លាំងអន្តរាគមន៍រួមនឹងសន្តិសុខជ្រោយចង្វារបានស្រាវជ្រាវរកឃើញទូក នៅចតក្បែរនឹងអូតែលសុខាកំពុងតែទម្លាក់ដែកចុះក្នុងទឹក ដើម្បីកុំឲ្យគេដឹង ទើបសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗចំនួន៤នាក់ និងដកហូតបានវត្ថុតាងដែកសាងសង់ស្ពានជាច្រើនកំណាត់យកទៅសួរនាំ ។
សមត្ថកិច្ចបានបញ្ជាថា បក្សពួកដែលសេសសល់នឹងស្រាវជ្រាវតាមចាប់មកផ្តន្ទាទោសទៅផ្លូវច្បាប់ឲ្យបាន ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្នមួយយប់នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រង់ចាំព្រឹកស្អែកនឹងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕
ប្រភព ៖ កោះសន្តិភាព