CamNews

តារា 

តារាចម្រៀងកូរ៉េ SNSD កំពុង​សំដែង​ត្រូវទស្សនិកជន​ទាញទៅ


ក្នុងពេលដែលក្រុមតារាចម្រៀងស្រីរបស់ប្រទេសកូរ៉េ SNSD កំពុងសម្តែងនៅលើ ឆាក ក្នុងកន្លែង
លេងស្គីទឹកកក Lotte World នាថ្ងៃទី១៧ខែមេសា ស្រាប់តែមានទស្សនិកជន បានឡើង
ទៅលើឆាក ហើយទាញដៃសមាជិករបស់ក្រុម គឺអ្នកចម្រៀង Taeyeon យ៉ាងកម្រោលនៅមុខ
ទស្សនិកជនទាំងឡាយ។ ក្រុមអ្នកចម្រៀង SNSD មានសមាជិក9នាក់ នៅពេលដែលគេកំពុង
ឈរតាមលំដាប់ជួរលើឆាក មេក្រុម Taeyeon ឈរនៅជិតចុងក្រោយ ។ដូច្នេះ
នៅពេល ហេតុការណ៍កើតឡើង សមាជិកផ្សេងៗទៀតមិនដឹងអីសោះ ហើយ ក៏មិនដឹងធ្វើអ្វីបាន។



មានត្រឹមតែ Sunny សមាជិករបស់ក្រុមដែលឈរនៅជិត Taeyeon បានឃើញ ហើយខំ
ឃាត់ឃាំងទស្សនិកជននោះ តែមិនអាចធ្វើទៅបាន។ បន្ទាប់មក អ្នកដឹកនាំកម្មវិធីបានស្ទាក់ ជនដៃដល់រូបនោះ រួមជាមួយកម្លាំងសន្តិសុខ ក៏ស្កាត់ចាប់គេបានយ៉ាងឆាប់រហ័ស។ សំណាងល្អដែលថាមិនមានអ្វីធ្ងន់ធ្ងរ បានកើតឡើង។


បន្ទាប់មក Taeyeon បន្តការសម្តែង​ច្រៀងរបស់ខ្លួន តែក៏មិនអាចលាក់ពីភាពភ័យខ្លាចក្រោយ
ឧបទ្ទវហេតុនោះបានកើតឡើង។
(ដោយ៖ មិនា)

Tags: