ថ្ងៃទី 19 ខែ មេសា នេះ ក្រុមតារាចំរៀងស្រី F(x) ដែលស្ថិតនៅក្នុងផលិតកម្ម SM Entertainment ដ៏ធំំមួយរបស់ ប្រទេសកូរ៉េខាងត្បូង បានបង្ហាញនូវបទចំរៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា �Pinocchio� ។ នេះគឺជាការវិលត្រឡប់មួយដែលអាចនឹងធ្វើ អោយក្រុម F(x) ទទួលបាននូវប្រជាប្រិយភាពជាថ្មីម្តងទៀត។ តាមរយៈ គេហទំព័រ K-pop ក៏បានបញ្ជាក់ផងដែរថា វីឌីអូចំរៀងនេះបានថតចប់តាំង ពីពាក់កណ្តាលខែ ឧសភាមកម្លេះ តែទើបចេញផ្សាយក្នុងថ្ងៃនេះ ហើយនៅថ្ងៃទី 22 ខាងមុននេះ ពួកគេនឹងចូលរួបក្នុងកម្មវិធី Music Bank របស់ប៉ុស្ត៍ KBS ។