CamNews

ព័ត៌មានវីដេអូ 

ទស្សនាឈុតខ្លីៗនៃខ្សែភាពយន្ដវិទ្យាសាស្រ្ដ The Martian ពិតជាអស្ចារ្យ

វីដេអូកម្សាន្ដ៖ មកដល់ថ្មីទៀតហើយ ខ្សែភាពយន្ដដ៏អស្ចារ្យ ឆ្លុះបញ្ចាំងពីវិទ្យាសាស្រ្ដដ៏ទំនើប សិក្សា​ពីតំប់ន់​​ភពព្រះអង្គារ៍របស់អ្នកវិទ្យាសាស្ដ្រ ក្រោមការបំពេញបេសកម្មធ្វើដំណើរយ៉ាងគ្រោះថ្នាក់បំផុត របស់ Mark Watney ដែល​ជាអ្នកវិទ្យាសាស្ដ្រមានភាពក្លាហាន ហ៊ានប្រឈមមុខនឹង បញ្ហាគ្រប់បែប​យ៉ាងដើម្បីសម្រេច គោលបំណង ។ ស្ថិតក្នុងបេសកម្មយ៉ាងប្រថុយបំផុតនោះ Mark Watney ក៏ប្រទះនឹងឧបត្ថវហេតុយ៉ាងអា​ក្រក់ ដោយមានខ្យល់បកមកយ៉ាងខ្លាំងលាយលំទៅនឹងដំថ្មប៉ះមកលើរូបគាត់ ធ្វើឲ្យ​ក្រុមការងារដទៃទៀ​ត យល់ថា រូបគាត់ បានស្លាប់បាត់ទៅ​ហើយ ។ ប៉ុន្ដែដោយសារតែភាព វៃឆ្លាតរបស់​គាត់ Mark Watney បាន​ខិតខំប្រឹងប្រែង បង្កើតប្រព័ន្ធទាក់ទង ធ្វើយ៉ាងណាដើម្បីផ្ដល់សញ្ញាថា រូបគាត់​នៅរស់នៅឡើយនោះទេ ។​ដូច្នេះ ដើម្បីជ្រៀបកាន់តែច្បាស់ ទស្សនាទាំងអស់គ្នា ជាមួយឈុតខ្លីៗខាង​ក្រោម ៖ 


តួអង្គសំខាន់ៗក្នុងរឿងមានដូចជា៖ 

  • Matt Damon សម្ដែងជា Mark Watney
  • Jessica Chastain សម្ដែងជា Melissa Lewis
  • Kristen Wiig សម្ដែងជា Annie Montrose
  • Jeff Daniels សម្ដែងជា Teddy Sanders
  • Michael Peña សម្ដែងជា Major Rick Martinez
  • Kate Mara សម្ដែងជា Beth Johanssen
  • Sean Bean សម្ដែងជា Mitch Henderson
  • Sebastian Stan សម្ដែងជា Dr. Chris Beck
  • Donald Glover សម្ដែងជា Rich Purnell
  • Chiwetel Ejiofor សម្ដែងជា Venkat Kapoor
  • Naomi Scott សម្ដែងជា Ryoko
  • Aksel Hennie សម្ដែងជា Alex Vogel
  • Mackenzie Davis សម្ដែងជា Mindy Park
  • Lili Bordán សម្ដែងជា Blair
  • Nick Mohammed សម្ដែងជា Tim Grimes

គូរបញ្ជាក់ផងដែរថា ភាពយន្ដវិទ្យាសាស្រ្ដនេះ នឹងចាក់បញ្ចាំងក្នុងរោងកុន នាពេលឆាប់ៗនេះហើយ​។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ youtube.


Tags: Video News The Martian