CamNews

កំសាន្ត 

ពិតជាស្រស់ស្អាត និងសង្ហារមែន! តារាប្រុសស្រីទាំងនេះ ទទួលបានប្រជាប្រិយភាពខ្លាំងបំផុត នៅលើទំព័រ Thai Up

ខាងក្រោមនេះ គឺជាតារាប្រុសស្រី ដែលទទួលបានប្រជាប្រិយភាពខ្លាំង នៅលើទំព័រ Thai Update នៅសប្ដាហ៍ទី១ នៃខែសីហា ឆ្នាំ ២០២១ នេះ ៖

១. លោក James Jirayu



លោក James Jirayu រក្សាបានប្រជាប្រិយភាពខ្ពស់ដដែល ។ នៅសប្ដាហ៍នេះ លោកនៅតែឈរ នៅចំណាត់ថ្នាក់លេខ១ នៅលើតារាង ។

២. កញ្ញា Bella Ranee និងកញ្ញា Baifern Pimchanok



តារាស្រីទាំងពីររូបខាងលើ ទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្ដខ្លាំង តាមរយៈការសម្ដែងរបស់ពួកគេ នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Dare to Love: Hai Ruk Pipaksa” និងរឿង “46 Days” ។ ដូច្នេះពួកគេទាំងពីរជាប់ចំណាត់ថ្នាក់លេខ ២ នៅលើតារាង នាសប្ដាហ៍នេះ ។



៣. កញ្ញា Yaya Urassaya



តារា ដែលជាប់ចំណាត់ថ្នាក់បន្ទាប់ គឺកញ្ញា Yaya Urassaya ដែលជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើតារាង នាដើមខែសីហានេះ ។

៤. កញ្ញា Namfah Thunyaphat



នៅក្នុងខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa” កញ្ញា Namfah Thunyaphat ក៏គួរឱ្យស្រលាញ់ និងសម្ដែងសម នៅក្នុងតួអង្គរបស់នាងផងដែរ ។ នៅសប្ដាហ៍នេះ នាងជាប់ចំណាត់ថ្នាក់លេខ ៤ នៅលើតារាង ។

៥. លោក Pope Thanawat និងលោក Nadech Kugimiya



តារាដែលជាប់ចំណាត់ថ្នាក់លេខ ៥ នៅសប្ដាហ៍នេះគឺកំពូលតារាប្រុសប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 គឺលោក Pope Thanawat និងលោក Nadech Kugimiya ៕

 


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate