CamNews

ព័ត៌មានជាតិ 

រថយន្ដក្រុង កៀរថយន្ដ កាមរីឆ្លាមរបស់ មន្ដ្រីនគរបាល បញ្ចប់ត្រឹមសំណង២៣០ ដុល្លារ

ភ្នំពេញ ៖ អ្នកបើករថយន្ដ ទេសចរណ៍និង អ្នកបើករថយន្ដកាមរីឆ្លាម ដែលគេដឹងថា ជាមន្ដ្រីនគរបាលនោះ បានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង ក្រោយពីរថយន្ដទាំងពីរបានប៉ះ ពារគ្នាកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៤៤០ សង្កាត់ចតុមុខ ខណ្ឌដូន ពេញ ដែលគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្ដទេសចរណ៍ដឹកអ្នកដំណើរ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ចតុមុខបានឱ្យដឹងថា ដោយសារតែការជជែកតវ៉ារៀងៗខ្លួនបណ្ដាល ឱ្យមានការកកស្ទះយ៉ាងខ្លាំងពីសំណាក់ប្រជា ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះរហូត អ្នកបើករថយន្ដក្រុងប្រភេទទេសចរណ៍បាន យល់ព្រមសងសំណងបញ្ចប់រឿងត្រឹម២៣០ ដុល្លារ ព្រោះដឹងថា ខ្លួនជាអ្នកខុស ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ចតុមុខបានឱ្យដឹង ទៀតថា មុនពេលកើតហេតុ គេបានឃើញ រថយន្ដប្រភេទទេសចរណ៍ដឹកអ្នកដំណើរម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-5112 បើកដោយបុរសម្នាក់ ដោយមានភ្ញៀវ ជិះនៅលើរថយន្ដ ដោយធ្វើដំណើរតាម បណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចផ្លូវកែងលេខ២៤០ ស្ថិតនៅខាងមុខសាលចតុមុខ ស្រាប់តែមាន រថយន្ដកាមរីឆ្លាមមួយគ្រឿង ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2I-2539 បានបើកសរសៀ បត់ខាងឆ្វេង ប្រុង ឡើងលើផ្លូវព្រះស៊ីសុវត្ថិ ស្រាប់តែត្រូវរថយន្ដហ៊ីយ៉ាន់ដាយ កៀបណ្ដាល ឱ្យរងការខូចខាត ។

សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពី រថយន្ដទាំងពីរប៉ះគ្នា រួចមកអ្នកបើករថយន្ដ បានចុះមកសួរនាំរកខុសផ្លូវរៀងៗ ទើបធ្វើ ឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងពីអ្នក ដំណើរឆ្លងកាត់នៅទីនោះ ។

ដោយឃើញភាគីទាំងពីរ មិនទាន់ឯកភាព គ្នា នៅក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍នេះទើប មន្ដ្រីនគរបាល ចរាចរណ៍មកធ្វើការសម្រប សម្រួលនិងគូសវាសរកខុសរកត្រូវជាលទ្ធ ផលរកឃើញថា អ្នកបើក រថយន្ដប្រភេទ ទេសចរណ៍ជាអ្នកខុស ។

សមត្ថកិច្ចបន្ដទៀតថា ក្រោយពីសម្រប សម្រួលរួចមក អ្នកបើករថយន្ដប្រភេទទេស ចរណ៍ បានបញ្ចប់ រឿងដោយសងលុយទៅ អ្នកបើករថយន្ដកាមរីឆ្លាម ដែលជាមន្ដ្រីនគរ បាលនោះ ចំនួន១៣០ដុល្លារ ដោយមិនចាំ បាច់ឱ្យសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ក្រុង នាំតែវែង ឆ្ងាយនោះទេ ។

តាមរយៈទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ នេះ អ្នកដំណើរខ្លះដែលខកខានការធ្វើដំណើរ ព្រោះតែកកស្ទះ ចរាចរណ៍នោះ បានបញ្ចេញ ការរិះគន់ចំពោះអ្នកបើករថយន្ដទាំងពីរថា មិនចេះរោគយល់គ្នា នៅឈ្លោះ ប្រកែកបែក ផ្សែងរកខុសត្រូវរៀងៗខ្លួន ទំរាំដាច់ចិត្ដសង លុយជាការបញ្ចប់រឿងនោះ។


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP