CamNews

ព័ត៌មានជាតិ 

រថយន្តដឹកជ្រូក១គ្រឿង បានក្រឡាប់ជះមកលើផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យ ម្ចាស់ផ្ទះរង របួសធ្ងន់ស្រាល៥នាក់

បាត់ដំបង ៖ រថយន្តធុនធំ សណ្តោង ដឹកជ្រូក១គ្រឿង បានក្រឡាប់ លើផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យម្ចាស់ ផ្ទះរងរបួសធ្ងន់ ស្រាល៥នាក់ កាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរស្រុកភ្នំព្រឹក បច្ចប្បន្នរថយន្តបង្ក ត្រូវបានសមត្ថមកិច្ច អូសយកមក រក្សាទុកនៅអធិការដ្ឋានស្រុក រងចាំធ្វើការដោះស្រាយតាមច្បាប់ ។ ចំណែកអ្នករងរបួស សមត្ថកិច្ច បានជួយដឹកយក ទៅមន្ទីរពេទ្យ ស្រុកដើម្បីព្យាបាល ។

លោក សុង សភ័ក្រ្ត អធិការនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីវេលាម៉ោង ១១និង៤៥នាទី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរស្រុកភ្នំព្រឹក មានរថយន្តបង្ក ១គ្រឿងធុនសណ្តោង បានដឹកជ្រូកជាច្រើនក្បាល ពីដីថៃចូលដីខ្មែរបើកបរក្នុងល្បឿនលឿន ពេលមក ដល់ ចំណុចកើតហេតុ មានគោ១ក្បាល បានដើរឆ្លងកាត់ផ្លូវត្រង់ផ្លូវ កោងលើស្ពានអូយ៉ាម៉ា ដោយរ៉េចង្កូតជាន់ ហ្រ្វាំងមិនជាប់ក៏បណ្តាល ឲ្យក្រឡាប់ទៅផ្ទះប្រជាពលរដ្ឋ១កន្លែង បណ្តាលរងរបួសធ្ងន់ និងស្រាល ចំនួន៥នាក់ ។ បន្ទាប់ពីកើតហេតុ ហើយជនរងគ្រោះទាំង៥នាក់ ក្នុងនោះធ្ងន់៣នាក់ ត្រូវបានសមត្ថកិច្ចជួយដឹកយកទៅមន្ទីរពេទ្យ ស្រុកសំពៅលូន ដើម្បីសង្រ្គោះព្យាបាល ។ ហើយសមត្ថកិច្ចបានអូស រថយន្តបង្កនោះ យកមករក្សាទុកបណ្តោះអាសន្ន នៅអធិការស្រុក ដើម្បីរងចាំធ្វើការរដោះស្រាយ សំណងដល់ជនរងគ្រោះ នូវការខូចខាតផ្ទះ និងថ្លៃព្យាបាលទៅតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia batambong