ភ្នំពេញ៖ ប្រតិបត្តិការពេញ មួយយប់ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកឧត្តសេនីយ៍ ផ្កាយ៣
ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ និងមានការឯកភាព ព្រះរាជអាជ្ញាអមសាលា
ដំបូងរាជធានីភ្នំពេញ បានដេញចាប់ ក្រុមក្មេងទំនើងចំនួន៤នាក់ ក្រោយពីពួកគេ បានធ្វើសកម្ម
ភាពបាញ់ជាច្រើនគ្រាប់ នៅតាមផ្លូវដោយ ស្ថានភាព ស្រវឹង ខឹងនឹងរឿងអ្វីមួយ ធ្វើឲ្យមានការ
ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ស្ទើតែពេញ រាជធានីភ្នំពេញ ។
ហេតុការណ៍ នៃការបាញ់ប្រហារ ខាងលើនេះ កើតឡើង តាំងពីវេលាម៉ោង ប្រហែលម៉ោង
១១៖៣០នាទី យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ដោយ បង្កឡើងដោយ ក្រុមក្មេងទំនើងចំនួន៤
នាក់ ជិះរថយន្តស៊េរីទំនើប ចំនួន២គ្រឿង ហើយចាប់ផ្តើម បាញ់ប្រហារ នៅរង្វង់មូលវត្តមហា
មន្រ្តី ។
ក្រោយពេល សមត្ថកិច្ចបានដឹងថា មានករណីផ្ទុះ អាវុធយ៉ាងនេះ សមត្ថកិច្ចបានដេញ ពីក្រោយ
ហើយក្មេងទំនើងទាំងនេះ បានបើកការ បាញ់ប្រហារ នៅវង្វល់មូល នាងគង្ហីង អស់ជាច្រើនគ្រាប់
រួចហើយ ពេលបើករថយន្ត ទៅដល់ មុខភូមិគ្រិះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍
នេត សាវឿន បានបាញ់ប្រហារថែមទៀត ។
ដោយឃើញស្ថានភាព កាន់តែធ្ងន់ធ្ងរ យ៉ាងដូច្នេះ សមត្ថកិច្ចដែលដឹកនាំដោយ លោកស្នងការ
បានបញ្ជាឲ្យបាញ់ បំបែកកង់រថយន្ត ហើយសមត្ថកិច្ចបាន បាញ់ទំម្លុះកញ្ចក់ រូចក៏ត្រូវចំក្មេងទំនើង
ម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ។
ហើយសមត្ថកិច្ច បានចាប់ខ្លួន ក្រុមទំនើងចំនួន៣នាក់ ផ្សេងទៀត រួចចាប់វាយខ្នោះ ។ ក្រោយកើត
ហេតុ សមត្ថកិច្ចបានរកឃើញ កាំភ្លើខ្លីមួយដើម និងសំបកគ្រាប់ ជាច្រើនផ្សេងទៀត។ លោកឧត្តម
សេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់នៅ កន្លែងកើតហេតុថា ប្រតិបត្តិការនេះ ធ្វើឡើង ដើម្បីបង្ក្រាប
ក្មេងទំនើង ដែលអនុវត្តតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
ជាមួយគ្នានេះ កាលពីយប់ទៀបភ្លឺ មានករណីផ្ទះអាវុធមួយគ្រាប់ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន
សុខ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ដោយសារតែមានទំនាស់នៅក្នុងក្លឹបកំសាន្តមួយ។ ជាមួយ
នឹងការបង្ក្រាប ក្រុមក្មេងទំនើងខាងលើនេះ ដើមអម្ពិលនិងធ្វើ ការផ្សាយ លំអិតបន្ថែមទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល